ប្រយោគចំនួន ៤ឃ្លា ដែលបានពន្យល់ចូលទៅដល់ខ្លឹមសារស៊ីជម្រៅនៃការបង្រៀនរបស់ព្រះពុទ្ធ
ថ្ងៃនេះយើងបានចងក្រងនូវប្រយោគចំនួន ៤ឃ្លា ដែលបានពន្យល់ចូលទៅដល់ខ្លឹមសារស៊ីជម្រៅនៃការបង្រៀនរបស់ព្រះពុទ្ធ:
១) «ព្រះសទ្ធតក៏បានព្យាយាមកាត់ផ្ដាច់សេចក្ដីទុក្ខចេញពីឫសគល់របស់វាដែរ។ ប៉ុន្តែទ្រង់មិនបាននឹកស្រមើស្រមៃដំណោះស្រាយដូចជាចាប់ផ្ដើមការបដិវត្តនយោបាយ ចាកចេញទៅរស់នៅភពផ្សេង ឬបង្កើតពិភពលោកសេដ្ឋកិច្ចថ្មីនោះឡើយ។ ទ្រង់មិនបានគិតសូម្បីតែបង្កើតសាសនាឬក៏បង្កើតច្បាប់ទម្លាប់នៃការប្រព្រឹត្តនូវទង្វើដែលនឹងនាំមកនូវសន្តិភាពនិងភាពចុះសម្រុងនោះដែរ។ ទ្រង់រុករកស្រាវជ្រាវសេចក្ដីទុក្ខជាមួយនឹងចិត្តទូលំទូលាយ ហើយតាមរយៈការសញ្ជឹងគិតដ៏ច្រើន ទ្រង់បានរកឃើញថានៅត្រង់ឫសគល់ គឺជាអារម្មណ៍របស់យើងដែលនាំទៅរកសេចក្ដីទុក្ខ។ ជាក់ស្ដែង ពួកវាគឺជាសេចក្ដីទុក្ខនេះឯង។» Dzongsar Khyentse Rinpoche
២) «បើមិនបែបនេះទេគឺបែបនោះ បើមិនដោយផ្ទាល់ទេក៏ដោយប្រយោលដែរ ដែលរាល់អារម្មណ៍ទាំងអស់បានកើតចេញមកពីភាពអាត្មានិយមនៅក្នុងន័យត្រង់ថាពួកវាពាក់ព័ន្ធនឹងការជាប់ជំពាក់នឹងខ្លួនឯង។ លើសពីនេះព្រះសទ្ធតក៏បានរកឃើញថា បើទោះជាពួកវាមើលទៅហាក់ដូចជាការពិតក៏ដោយ ប៉ុន្តែអារម្មណ៍មិនមែនជាចំណែកមួយនៃអត្ថិភាពរបស់បុគ្គលម្នាក់ដែលកើតឡើងពីកំណើតពីខាងក្នុងមកនោះឡើយ។ ពួកវាមិនមែនកើតឡើងដោយធម្មជាតិពីកំណើតមកនោះទេ ហើយក៏មិនមែនជាការដាក់បណ្ដាសាឬក៏ជាការសាប់គ្រាប់ពូជក្នុងទម្រង់ណាមួយដែលនរណាម្នាក់ឬព្រះជាម្ចាស់ណាមួយបានដាក់មកលើយើងនោះដែរ។ អារម្មណ៍កើតឡើងនៅពេលហេតុនិងលក្ខខណ្ឌជាក់លាក់ណាមួយមកព្រមគ្នា។» Dzongsar Khyentse Rinpoche
៣) «មនុស្សជាច្រើនជាធម្មតាតែងមានអារម្មណ៍ថាខ្លួនឯង ឬក៏ជាអ្វីដែលយើងសំដៅទៅលើនៅពេលយើងនិយាយថា «ខ្ញុំ» គឺជាអ្វីដែលអាចទ្រទ្រង់ខ្លួនឯងបាននិងមិនអាស្រ័យលើអ្នកដទៃ។ ប៉ុន្តែ តាមការពិត បើយើងគិតពីវា រាងកាយរបស់យើងចាប់ពីក្បាលដល់ចុងជើង កើតឡើងដោយអាស្រ័យលើអ្នកដទៃទាំងស្រុង។ សមត្ថភាពរបស់យើងក្នុងការដែលអាចមានជីវិតរស់រានបានគឺត្រូវពឹងផ្អែកលើអ្នកដទៃទាំងស្រុង។ អាហារដែលយើងបរិភោគ សំលៀកបំពាក់ដែលយើងស្លៀកពាក់ សូម្បីតែជាខ្យល់ដែលយើងដកដង្ហើម ទាំងនេះសុទ្ធតែមកពីអ្នកដទៃទាំងអស់។ នេះគឺជាក់ស្ដែងច្បាស់ក្រឡែតណាស់។» Karmapa
៤) «ព្រះសម្មាសម្ពុទ្ធដឹងថាដោយសារតែសេចក្ដីសុខនិងសេចក្ដីទុក្ខសុទ្ធតែមិនអាចផ្ដល់ក្ដីសុខបានទាំងពីរ ពួកវាគឺមានតម្លៃស្មើគ្នា។ នៅពេលសេចក្ដីសុខលេចឡើង ទ្រង់បណ្ដោយឲ្យវាទៅ។ ទ្រង់មានការហ្វឹកហាត់ត្រឹមត្រូវ មើលឃើញថារបស់ទាំងពីរនេះមានតម្លៃនិងគុណវិបត្តិស្មើគ្នា។ ពួកវាកើតឡើងនៅក្រោមច្បាប់កម្មផល គឺថាពួកវាមិននឹងននិងមិនអាចផ្ដល់ក្ដីសុខបានឡើយ។ នៅពេលកើត ពួកវានឹងស្លាប់។ នៅពេលទ្រង់ឃើញបែបនេះ ទិដ្ឋិត្រឹមត្រូវក៏លេចឡើង ផ្លូវត្រឹមត្រូវក្នុងការហ្វឹកហាត់ក៏បានក្លាយជាភ្លឺច្បាស់។ មិនថាមានអារម្មណ៍ឬការគិតទម្រង់បែបណាលេចឡើងនៅក្នុងចិត្តរបស់ទ្រង់នោះឡើយ ទ្រង់ដឹងវាថាគ្រាន់តែជាល្បែងបន្តបន្ទាប់គ្នានៃសេចក្ដីសុខនិងសេចក្ដីទុក្ខប៉ុណ្ណោះ។ ទ្រង់មិនជាប់ជំពាក់នឹងពួកវាឡើយ។» Ajahn Chah
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិបណ្ឌិតចំនួន១០ឃ្លា ដែលត្រូវបានដកស្រង់ចេញពីការបង្រៀនដ៏កំពូលរបស់តៅនិងព្រះពុទ្ធ