គតិបណ្ឌិត​ចំនួន ​៧ឃ្លា ​របស់ Kodo Sawaki ​គ្រូ Soto Zen មួយរូបរបស់​ជប៉ុន​នា​សតវត្ស​ទី​២០​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិបណ្ឌិត​ចំនួន​ ៧ឃ្លា ​របស់ Kodo Sawaki ដែល​ជា​គ្រូ Soto Zen ដែល​ជា​ផ្នែក​មួយ​នៃ​សាលា​ព្រះពុទ្ធសាសនា​របស់​ជប៉ុន​នា​សតវត្ស​ទី​២០:

) «សំណួរ​មិនមែន​ស្ថិត​នៅ​ត្រង់​ថា​តើ​នរណា​ត្រូវ​នោះ​ទេ។ អ្នក​គ្រាន់តែ​សម្លឹង​មើល​អ្វីៗ​ចេញ​ពី​ជ្រុង​ផ្សេង​គ្នា​ប៉ុណ្ណោះ។»

) «អ្នក​តែងតែ​តោង​អ្នកដទៃ​ស្អិត​ជាប់​មិន​ប្រលែង។ នរណា​ម្នាក់​កំពុង​ញាំុ​ដំឡូង​បំពង អ្នក​ក៏​ចង់​បាន​ដំឡូង​បំពង​ដែរ។ បើ​នរណា​ម្នាក់​បៀម​ស្ករគ្រាប់ អ្នក​ក៏​ចង់​បាន​ស្ករគ្រាប់​ដែរ។ បើ​នរណា​ម្នាក់​ផ្លុំ​ខ្លុយ អ្នក​ក៏​ស្រែក​ថា «ម៉ាក់ ទិញ​ខ្លុយ​ឲ្យ​ខ្ញុំ​ដែរ​មក។» ហើយ​វា​ក៏​មិន​មែន​​កើតឡើង​ត្រឹមតែ​សម្រាប់​កូនក្មេង​នោះ​ដែរ។»

) «ក្ដី​សុខ​និង​ក្ដី​ទុក្ខ​របស់​មនុស្ស​មិនមែន​អាស្រ័យ​នៅលើ​លុយ​តែ​ម្យ៉ាង​ឡើយ។ បើ​លុយ​នៅ​ក្នុង​កុង​ធនាគារ​របស់​អ្នក​គឺជា​រង្វាស់​នៃ​ក្ដីសុខ​របស់​អ្នក វា​នឹង​ក្លាយ​ជា​បញ្ហា​ដ៏​សាមញ្ញ​មួយ​ហើយ។ យ៉ាងណាមិញ វា​មិនមែន​បែប​នេះ​នោះ​ឡើយ។»

) «បទពិសោធន៍​របស់​ញាណ​ដែល​ក្លែង​បន្លំ​មានន័យ​ថា​ជា​ការ​ដែល​មិន​នឹងន។ បទពិសោធន៍​របស់​ញាណ​ដែល​ក្លែង​បន្លំ​មានន័យ​ថា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ស្ថានការណ៍។»

) «វា​ជា​រឿង​សំខាន់​ក្នុង​ការ​មើល​ឃើញ​ថា​មិនមែន​ជា​ជីវិត​នោះ​ឡើយ​ដែល​ធ្វើឲ្យ​មាន​សេចក្ដី​ទុក្ខ ប៉ុន្តែ​គឺជា​ការ​រំពឹង​ទុក​របស់​យើង​ទៅលើ​ថា​ជីវិត​គួរតែ​ទៅ​តាម​របៀប​ដែល​យើង​ចង់​បាន​នោះ​ទៅវិញ​ទេ។»

) «សំណាង​ល្អ​និង​អាក្រក់​តែងតែ​ជា​ការ​ព្រួយ​បារម្ភ​ដ៏​ចម្បង​របស់​យើង។ ប៉ុន្តែ​នៅ​ក្នុង​ការ​ពិត តើ​សំណាង​ល្អ​និង​អាក្រក់​ពិត​ជា​មាន​ដែរ​ឬ​ទេ ? វា​មិន​មាន​នោះ​ឡើយ។ វា​មាន​តែ​ការ​គណនា​ដែល​បាន​ប្រើប្រាស់​ការ​រំពឹង​ទុក​របស់​យើង​ធ្វើ​ជា​ខ្នាត​រង្វាស់​ប្រវែង​ប៉ុណ្ណោះ។ ពិត​ណាស់​នេះ​ក៏​ព្រោះតែ​យើង​រំពឹង​ទុក​ចង់​ធ្វើ​អ្វីៗ​ដែល​ផ្ដល់​ការ​ចំណេញ​សម្រាប់​ខ្លួនឯង ហើយ​យើង​នឹង​ស្ដាយ​នៅ​ពេល​វា​មិន​ចំណេញ។ មាន​ការ​រំពឹង​ទុក​គឺជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​នោះ​ទេ ប៉ុន្តែ​ការ​ជាប់ជំពាក់​នឹង​វា​នឹង​បង្ក​ឲ្យ​មាន​សេចក្ដី​ទុក្ខ។»

) «ញាំុ​បាយ​មិនមែន​ជា​ការ​រៀបចំ​ត្រៀម​ទុក​សម្រាប់​ការ​បញ្ចេញចោល​នោះ​ទេ។ ការ​បញ្ចេញចោល​មិនមែន​ជា​ការ​រៀបចំ​ត្រៀម​ទុក​សម្រាប់​ការ​ធ្វើ​ជី​នោះ​ទេ។ ប៉ុន្តែ​ផ្ទុយទៅវិញ មនុស្ស​ឥឡូវនេះ​គិត​ថា​វិទ្យាល័យ​គឺជា​ការ​រៀបចំ​ត្រៀម​ទុក​សម្រាប់​សាកលវិទ្យាល័យ ឯ​សាកលវិទ្យាល័យ​គឺជា​ការ​រៀបចំ​ត្រៀម​ទុក​សម្រាប់​ការងារ​ល្អ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សុភាសិត​​ជប៉ុន​​១៣​ឃ្លា ដែល​អាច​ឲ្យ​អ្នក​មើល​ឃើញ​ចូល​ទៅ​កាន់​ស្រទាប់​មួយ​ទៀត​ពី​ការ​ពិត​នៃ​ជីវិត​នេះ

X
5s