ដោយសារ COVID-19 ក្រុមហ៊ុន Jetstar Asia ប្រកាសកាត់បន្ថយបុគ្គលិកជិត ៣០% នៃបុគ្គលិកសរុប
ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានធ្វើការកាត់បន្ថយការងាររបស់បុគ្គលិកចំនួន ១៨០ កន្លែង ស្មើប្រមាណជា ២៦ ភាគរយនៃកម្លាំងពលកម្មសរុបរបស់ខ្លួន ថ្នាក់ដែលបុគ្គលិកភាគច្រើនដទៃទៀតត្រូវបានព្យួរឬផ្អាកការងាររហូតដល់ខែធ្នូ រហូតដល់វិបត្តិកូវីដ ១៩ បានធូរស្រាលឡើងវិញ។
យោងតាមការចេញផ្សាយព័ត៌មានពីគេហទំព័រ Channel News Asia នាយកប្រតិបត្តិក្រុមហ៊ុន Jetstar Asia លោក Bara Pasupathi បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ទី ២៥ ខែមិថុនានេះថា វិបត្តិកូវីដ ១៩ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក ហើយវាក៏បង្ខំចិត្តឲ្យក្រុមហ៊ុនអាកាសចរណ៍ត្រូវធ្វើការសម្រេចចិត្តដែលស្ទើរតែមិនគួរឲ្យជឿ ហេឡូបានចាត់ទុកថាការសម្រេចចិត្តមួយនេះគឺជាការសម្រេចចិត្តដ៏ពិបាកបំផុត។
ការប្រកាសកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន Jetstar Asia នេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនមេ Qantas Group ប្រកាសថាខ្លួននឹងកាត់បន្ថយបុគ្គលិកយ៉ាងតិច ២០% និងយន្តហោះមួយរយគ្រឿងតិច ១ ឆ្នាំ ហើយវាក៏បណ្ដាលឱ្យមានការកាត់បន្ថយចំណាយប្រមាណជា ១០ ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរបុគ្គលិកពាក់កណ្ដាលរបស់ Australian Group ២៩ ០០០នាក់ នឹងត្រូវជួបសម្រាប់រយៈពេលវែង។
សេវាកម្មរបស់ក្រុមហ៊ុន jetstar ត្រូវបានផ្អាកកម្មវិធីថ្ងៃទី ២៣ ខែមីនា មិនឈប់ពីប្រទេសការរាតត្បាតនៃ covid-19 ដែលបានដាក់កម្រិតលើការចេញចូលព្រំដែន និងការធ្វើដំណើរអន្តរជាតិ។ លើសពីនេះពួកគេមានការដាក់កំណត់ទៅលើការហោះហើរទៅទីក្រុងបាននៅទីក្រុងកូឡាឡាំពួរ ដើម្បីសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋនិងអ្នកស្នាក់នៅជាអចិន្ត្រៃយ៍ រឿងអ្នកដែលមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ២១ មេសា៕