កម្ពុជារកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ១ នាក់ ទើបវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី​



ប្រទេសកម្ពុជា កាលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០  បានរកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មី ១ករណីទៀតទៅលើបុរសជនជាតិខ្មែរម្នាក់ ដោយធ្វើឲ្យចំនួនករណីឆ្លងសរុបក្នុងប្រទេសកើនដល់១២៩ នាក់។ 

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីវិជ្ជមានចុងក្រោយបំផុត កើតលើបុរសខ្មែរអាយុ ២១ឆ្នាំ  ដែលអាស័យដ្ឋាននៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកអំបិល ខេត្តកោះកុង។ 

ពេលតេស្តរកឃើញករណីឆ្លងថ្មីនេះ បុរសរូបនោះទើបវិលត្រឡប់មកពីប្រទសម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

បច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងទីក្រុងភ្នំពេញ។ 

ចំណែកអ្នកឆ្លងវីរុសនេះ ១២៦ នាក់ផ្សេងទៀត បានជាសះស្បើយវិញហើយ។ នេះបើផ្អែកតាមក្រសួងសុខាភិបាលកម្ពុជា៕

ដោយ៖ វិរៈ

 

X
5s