ជំងឺ​មហារី​ក​សាហាវ​មែន តែ​អ្នក​អាច​ការពារ​ខ្លួន​ពីមហារីក​ទាំង​ ៥នេះ​បានពីការ​ធ្វើ​លំហាត់ប្រាណ​



ជាទូទៅ ជំងឺ​មហារីក​ បន្ទាប់ពី​កើត​លើ​នរណា​ម្នាក់ហើយ​វា​ច្រើន​តែ បង្ក​ផល​ប៉ះពាល់​ភាគ​ច្រើន​ដល់​សុខភាព ឬ អាចឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ ពិសេស​បើ​ពពួក​មហារីក​កាច​។ តែ​យើង​ក៏​បាន​ដឹង​ដែរ​ថា ការ​ធ្វើ​លំហាត់ប្រាណអាចជួយកាត់បន្ថយអត្រាកើតជំងឺមហារីកដល់ទៅ ៤២ភាគរយ។ ខា​ង​ក្រោម​នោះ​ជា​ប្រភេទ​ជំងឺ​មហារីក​ដែល​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​បាន​តាម​រយៈការហាត់​ប្រាណ៖​

១) មហារីកសុដន់៖ តាមការស្រាវជ្រាវបានរកឃើញថា ការហាត់ប្រាណគ្រប់គ្រាន់អាចជួយកាត់បន្ថយអត្រាកើតជំងឺមហារីកដល់ទៅ១០ភាគរយ។

២) ជំងឺមហារីកប្លោកនោម៖ មានជំងឺមហារីកជាច្រើនស្ដាប់ទៅហាក់ដូចជាគួរអោយខ្លាចជាងជំងឺមហារីកមួយនេះ។ តាមការស្រាវជ្រាវ អ្នកអាចកាត់បន្ថយអត្រាកើតជំងឺនេះដល់ទៅ១៣ភាគរយ។

៣)ជំងឺមហារីកក្រសាល​គូថ៖ មហារីកមួយនេះជាមហារីកមួយដែលអ្នកងាយនឹងកើតមាន។ វាស្រដៀងនឹងជំងឺមហារីកប្លោកនោមដែរ គឺថាអ្នកអាចកាត់បន្ថយដល់ទៅ១៣ភាគរយប្រសិនជាអ្នកហាត់ប្រាណគ្រប់គ្រាន់។

៤) មហារីកពោះវៀនធំ៖ វាមានកត្តាជាពីរដែលអ្នកអាចមានជំងឺនេះ គឺតំណពូជនិងហ្សែន។ លំហាត់ប្រាណអាចជួយកាត់បន្ថយដល់ទៅ១៦ភាគរយ។

៥)ជំងឺមហារីកឈាម៖ ជំងឺមហារីកឈាមអាចចម្លងតាមឈាមនិងឈាមស។ នៅក្នុងកាលៈទេសៈនេះ អ្នកអាចកាត់បន្ថយអត្រាកើតជំងឺមហារីកនេះដល់ទៅ២០ភាគរយតាមរយៈការហាត់ប្រាណ។ 

ប្រភព៖ www.cheatsheet.com

X
5s