សឹង្ហបុរីគ្រោងចំណាយ ៣,៥ពាន់លានដុល្លារលើបច្ចេកវិទ្យាគាំទ្រដល់ SMEs រងគ្រោះដោយសារកូវីដ​



ប្រទេសសិង្ហបុរីនឹងចំណាយថវិកាប្រមាណ ៣,៥ ពាន់លានដុល្លារសិង្ហបុរីសម្រាប់ការផ្គត់ផ្គង់បច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ (អាយធី) ក្នុងឆ្នាំសារពើពន្ធនេះដើម្បីជំរុញសេដ្ឋកិច្ច និងគាំទ្រដល់អាជីវកម្មដែលងើបឡើងវិញ និងរងគ្រោះពីការផ្ទុះឡើងនៃ COVID។

គ្រោងការណ៍ចំណាយនេះគឺច្រើនជាងការប៉ាន់ស្មានធ្វើចំណាយប្រចាំឆ្នាំសារពើពន្ធកាលពីឆ្នាំទៅ ៣០% (ការគ្រោងទុកត្រឹមតែ ២,៧ពាន់លានដុល្លារតែប៉ុណ្ណោះ) នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារបចេ្ចកវិទ្យារដ្ឋាភិបាល Government Technology Agency (GovTech) និយាយកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ។ 

កំណើននៃចំណាយនេះនឹងជួយរដ្ឋាភិបាលក្នុងការបង្កើនល្បឿនឌីជីថលណ ខណៈបច្ចេកវិទ្យាជាជម្រើសសំខាន់បំផុតក្នុងការជួយជម្រុញដំណើរការអាជីវកម្មឲ្យត្រលប់មកសភាពធម្មតាវិញ ហើយវាក៏ជាមធ្យាបាយមួយដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជនបានប្រសើរផងដែរ នេះជាការលើកឡើងពី GovTech។ កិច្ចគាំពារនេះត្រូវផ្តោតលើ ៥ ចំណុចសំខាន់ៗគឺ៖

១) ការអភិវឌ្ឍឧបករណ៍បច្ចេកវិទ្យាថ្មីដើម្បីជាការឆ្លើយតបនឹងកូវីដ ១៩

២) កាអភិវឌ្ឍរបស់ប្រជាពលរដ្ឋនិងសេវាកម្មឌីជីថលផ្តោតលើអាជីវកម្ម

៣) ការអភិវឌ្ឍប្រព័ន្ធ ICT តាមរយៈ Cloud 

៤) ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ICT របស់រដ្ឋាភិបាលទៅលើការប្រើប្រាស់ទិន្នន័យសម្រាប់វិភាគ 

៥) បញ្ញាសិប្បនិមិ្មត (artificial intelligence) និង sensor។

SMEs នឹងទទួលបានសិទ្ធិចូលរួមក្នុងឱកាសទទួលបានលទ្ធកម្ម (procurement) នេះរហូតដល់ ៨០% ដែលកាលពីឆ្នាំកន្លងទៅ SMEs ទទួលបានត្រឹមតែជិត ៧០% នៃកិច្ចសន្យា ICT ប៉ុណ្ណោះ៕

 

X
5s