ពិតទេថា George Floyd បុរសជនជាតិស្បែក​ខ្មៅ​ដែលបានស្លាប់ ត្រូវបានគេរកឃើញថាមានកូវីដ ១៩?​



បុរសជនជាតិស្បែកខ្មៅ George Floyd ដែលបានស្លាប់បន្ទាប់ពីក្រុមប៉ូលីសបានធ្វើការចាប់ខ្លួន និងប្រើជង្គង់សង្កត់លើបំពង់ករបស់គាត់ ត្រូ​វបាន​វេរជ្ជសាស្រ្តបញ្ជាក់​ថាមាន​វិជ្ជមាន covid 19។ តែការ​រក​ឃើញ​វិជ្ជ​មាន​ត្រូវបានគេ​បញ្ជាក់​ក្នុ​ងរបាយការណ៍​កោសល្យ​វិច្ច័យ​ថា​ លោក​បាន​រក​ឃើញ​លទ្ធផល​វិជ្ជ​មាន Covid 19 តាំងពី​ថ្ងៃទៅ ៣ ខែ​មេសា ២០២០។

យោងតាមការឲ្យដឹងពីមន្ត្រីការិយាល័យវេជ្ជសាស្ត្រ Hennepin county Medical examiner បានបង្ហាញពីលទ្ធផលកោសល្យវិច័យលើសាកសព ក្រោយមានការអនុញ្ញាតពីក្រុមគ្រួសាររបស់ George Floyd បានបញ្ជាក់មូលហេតុស្លាប់របស់ Floyd ថាបានស្លាប់ដោយសារគាំងបេះដូង ហើយចាត់ទុកថាជាករណីឃាតកម្ម មិន​ជាប់ទាក់​ទង​នឹង Covid 19 ទេ (ពោល​គាត់​មិនមែនស្លាប់ដោយសារ​ Covid 19 ទេ)។ របាយការណ៍ក៏បានកត់សម្គាល់ផងដែរថាគាត់មានជំងឺសរសៃឈាមនិងជំងឺលើសឈាមការញៀនស្រា fentanyl និងការប្រើប្រាស់ថ្នាំមេតំហ្វេតាមីននិងកញ្ឆាថ្មីៗ។ នៅថ្ងៃដដែលនោះមេធាវីរបស់ក្រុមគ្រួសារ Floyd គឺលោក Ben Crump បានចេញលទ្ធផលនៃការធ្វើកោសល្យវិច័យឯករាជ្យដែលបានកំណត់ថា Floyd ទទួល​រង​សម្ពាធខ្លាំង​នៅផ្នែកខាងស្តាំនៃសរសៃឈាម ដែលធ្វើ​ឲ្យមាន​ការ​រារាំងលំហូរឈាមទៅកាន់ខួរក្បាល និងទម្ងន់នៅលើខ្នងនិង​សង្កត់លើ​បំពង់​ករបស់គាត់រារាំងសមត្ថភាពដកដង្ហើមរបស់គាត់។ តាម​រយៈរបាយការណ៍នោះពួកគេបានអំពាវនាវឱ្យមានការចោទប្រកាន់ឃាតកម្មកម្រិតទី ១ ប្រឆាំងនឹងអតីតប៉ូលីស Minneapolis Derek Chauvin ។

មរណភាពរបស់លោកនៅថ្ងៃទី ២៥ ខែឧសភា បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងខ្លាំងនៅទូទាំងសហរដ្ឋអាមេរិច ហើយក៏មានផ្ទុកឡើងនូវអំពើហិង្សាក៏ដូចជាការរើសអើងជាតិសាសន៍រវាងជនជាតិស្បែក​ខ្មៅនិងជនជាតិស្បែកសក្នុងសហរដ្ឋអាមេរិក៕

 

X
5s