កាត់​បន្ថយ​កង្វល់​រឿង​សំរាម! ម៉ាស៊ីនស្ទាក់សំរាមស្វ័យប្រវត្តិខ្នាតធំចាប់ផ្តើមដំណើរការនៅស្ថានីយ៍បូមទឹកចំនួន៤​



នាព្រឹកថ្ងៃអង្គារ៍ ទី០២ ខែមិថុនា ឆ្នាំ២០២០ ម៉ាស៊ីនស្ទាក់សំរាមស្វ័យប្រវត្តិបានដាក់ឲ្យដំណើរការ ដើម្បីចូលរួមចំណែកក្នុងការរក្សាប្រព័ន្ធលូនៅក្នុងទីក្រុងឲ្យមានភាពល្អប្រសើរ ផ្តល់សុវត្ថិភាពក្នុងការងារប្រតិបត្តិការ ព្រមទាំងការពារបរិស្ថានទឹក ដោយការលុបបំបាត់សំរាមចេញពីប្រព័ន្ធលូ។

ការដាក់ដំណើរការ​ម៉ាស៊ីននេះ ដោយមានការចូលរួមពីលោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លេខាទីមួយនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ទីភ្នាក់ងារចៃការ (JICA) ក្រុមហ៊ុនប្រឹក្សាCTI និងក្រុមហ៊ុនម៉ៅការសំណង់TOA របស់គម្រោងផងដែរ។

ម៉ាស៊ីនស្ទាក់សំរាមស្វ័យប្រវត្តិនេះ គឺជាម៉ាស៊ីនបំពាក់ប្រព័ន្ធមេកានិចស្វ័យប្រវត្តិដែលអាចជួយប្រមូលសំរាមនៅមុខប្រឡាយលូនៅស្ថានីយ៍បូមទឹកចំនួន៤ ដែលបានសាងសង់នៅក្នុងគម្រោងការពារទឹកជំនន់ ដំណាក់កាលទី២ ។ ការ​ដាក់​នេះ​ទៀត​សោត គឺ​នៅ​ស្ថានីយ៍​បូម​ទឹកទន្លេ​ចតុមុខ​។

មុនពេលតម្លើងម៉ាស៊ីននេះ គេតម្រូវឱ្យមនុស្សជ្រមុជទឹកចូលក្នុងរណ្តៅដើម្បីយកសំរាមចេញពីមុខចម្រឹងដែកស្ទាក់សំរាម។

ដោយឡែក ចំពោះម៉ាស៊ីនមេកានិចថ្មីនេះ សំរាមត្រូវបានយកចេញដោយស្វ័យប្រវត្តិ ហើយផ្ទេរចេញក្រៅដោយឧបករណ៍មេកានិច។ លើសពីនេះទៀត ម៉ាស៊ីនថ្មីនេះនឹងចូលរួមចំណែកក្នុងការរក្សាប្រព័ន្ធលូនៅក្នុងទីក្រុងឲ្យមានភាពល្អប្រសើរ ផ្តល់សុវត្ថិភាពក្នុងការងារប្រតិបត្តិការ ព្រមទាំងការពារបរិស្ថានទឹក ដោយការលុបបំបាត់សំរាមចេញពីប្រព័ន្ធលូ៕

ដោយ៖ នូ វិរៈ

 

 

X
5s