គំនិតដែលប្រកបដោយបញ្ញាញាណចំនួន ៩ របស់ Thich Nhat Hanh ព្រះសង្ឃពុទ្ធសាសនាមួយអង្គរបស់វៀតណាម
ថ្ងៃនេះយើងបានចងក្រងនូវគំនិតដែលប្រកបដោយបញ្ញាញាណចំនួន ៩ របស់ព្រះសង្ឃពុទ្ធសាសនាមួយអង្គនិងជាសកម្មជនសន្តិភាពមួយរូបរបស់វៀតណាមដែលត្រូវបានគេស្គាល់ឈ្មោះថា Thich Nhat Hanh៖
១) «ពេលវេលារំលងទៅហួសយ៉ាងរហ័ស។ ថ្ងៃមួយយើងប្រហែលជាភ្ញាក់ផ្អើលក្នុងការរកឃើញថាជីវិតរបស់យើងបានខិតទៅជិតទីបញ្ចប់ហើយ ហើយយើងមិនបានដឹងថាតើយើងបានធ្វើអ្វីខ្លះជាមួយនឹងពេលវេលាទាំងប៉ុន្មានដែលយើងបានរស់នៅឡើយ។ ប្រហែលជាយើងបានខ្ជះខ្ជាយពេលវេលាពេញមួយថ្ងៃនៅក្នុងកំហឹង សេចក្ដីភ័យខ្លាច និងការច្រណែនឈ្នានីសអស់ទៅហើយ។ យើងកម្រផ្ដល់ពេលនិងចន្លោះទំនេរឲ្យខ្លួនឯងក្នុងការរិះគិតថាតើខ្ញុំកំពុងតែបានធ្វើអ្វីដែលខ្ញុំចង់ធ្វើខ្លាំងបំផុតជាមួយជីវិតរបស់ខ្ញុំដែរទេ ? តើខ្ញុំបានដឹងទេថាតើវាជាអ្វី ? សំឡេងរំខាននៅក្នុងក្បាលរបស់យើងនិងជុំវិញខ្លួនយើងបានលុបបាំងសំឡេងដ៏តូចនិងស្ងប់ស្ងាត់ដែលនៅខាងក្នុង។ យើងតែងតែរវល់ធ្វើអ្វីមួយរហូតទាល់តែយើងកម្រផ្អាកបន្តិចដើម្បីសម្លឹងមើលឲ្យជ្រៅហើយសន្ទនាជាមួយចំណង់ដ៏ជ្រៅបំផុតរបស់យើង។»
២) «មនុស្សមានការពិបាកក្នុងការប្រលែងចោលនូវទុក្ខវេទនារបស់ពួកគេ។ ចេញពីការភ័យខ្លាចនូវអ្វីដែលមិនទាន់ដឹង ពួកគេសុខចិត្តជ្រើសរើសសេចក្ដីទុក្ខវេទនាដែលពួកគេស៊ាំជាមួយ។»
៣) «ចូរសួរពពកថាតើថ្ងៃណាជាថ្ងៃកំណើតរបស់ឯង ? មុនពេលឯងកើត តើឯងនៅឯណា ?»
៤) «មិនមែនជាភាពមិនឋិតថេរនោះទេដែលធ្វើឲ្យយើងរងទុក្ខ។ អ្វីដែលធ្វើឲ្យយើងរងទុក្ខគឺជាការដែលចង់ឲ្យអ្វីៗនៅឋិតថេរស្របពេលដែលពួកវាមិនឋិតថេរ។»
៥) «សម្លឹងមើលចូលទៅជ្រៅទាមទារសេចក្ដីក្លាហាន។»
៦) «ស្រស់ស្អាតគឺជាការដែលធ្វើជាខ្លួនឯង។ អ្នកមិនត្រូវការការទទួលស្គាល់ពីអ្នកដទៃឡើយ។ អ្នកត្រូវតែទទួលស្គាល់ខ្លួនឯង។»
៧) «ចូរក្លាយជាអ្នកសង្កេតដែលប្រកបដោយការផ្ចង់សតិទៅលើពិភពលោកដែលត្រូវបានជំរុញដោយទីផ្សារ ជំរុញដោយការផ្សព្វផ្សាយពាណិជ្ជកម្មដែលយើងកំពុងរស់នៅ។ ការផ្សព្វផ្សាយត្រូវបានរចនាឡើងដើម្បីបង្កើតតម្រូវការដែលមិនទាំងមានអត្ថិភាពផង។»
៨) «រហូតទាល់តែយើងអាចស្រឡាញ់និងមើលថែខ្លួនឯងពុំនោះទេយើងនឹងមិនអាចមានប្រយោជន៍អ្វីសម្រាប់អ្នកដទៃឡើយ។»
៩) «យើងគឺជាសត្រូវដ៏អាក្រក់បំផុតសម្រាប់ខ្លួនឯង ឈ្លោះទាស់ទែងគ្នាជាមួយខ្លួនឯង ដូច្នេះហើយទើបបានជាយើងងាយនឹងបង្កជម្លោះជាមួយអ្នកដទៃ។»
អត្ថបទទាក់ទង៖ គតិចំនួន ១២ពីទស្សនវិទូស្តូអិក រដ្ឋបុរសរបស់រ៉ូម៉ាំង Seneca the Younger
ដោយ៖ ស្រីពៅ