ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-19ថ្មី ១នាក់ទៀតហើយដែលជាបុរសទើបត្រឡប់មកពីថៃ និងជាសះស្បើយចំនួន ១នាក់
ភ្នំពេញ- គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបាលបានរកឃើញ អ្នកឆ្លងជំងឺកូវីដ-19ថ្មី ១នាក់ទៀតហើយដែលជាបុរសទើបត្រឡប់មកពីប្រទេសថៃវិញ និងមានករណីជាសះស្បើយចំនួន១នាក់ ដែលជាស្រ្តីត្រឡប់មកពីសហអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០ នេះ។
ក្នុងសេចក្តីប្រកាសនោះបានបញ្ជាក់ថា ករណីជាសះស្បើយមានមួយនាក់ស្ត្រីជនជាតិខ្មែរអាយុ ២៨ ឆ្នាំមានទីលំនៅសង្កាត់ទឹកថ្លារាជធានីភ្នំពេញដែលបានធ្វើត្រឡប់មកពី
សហអាមេរិកបានព្យាបាលជាសះស្បើយដោយទទួល បានផលអវិជ្ជមានចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅថ្ងៃទី ២៩ខែឧសភាឆ្នាំ ២០២០ រួចហើយ។
ចំពោះករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន ១នាក់ គឺបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំរស់នៅភូមិរកាពរ ៥ ឃុំរកាព៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាអ្នកដែលបាន ចូលរួមសិក្សាសាសនានៅសាលាមួយនៅខេត្តយ៉ាឡាក្នុងប្រទេសថៃហើយបានធ្វើត្រឡប់មកពីប្រទេសថៃវិញដែលបានធ្វើដំណើរតាមរថយន្តទេសចរណ៍ ១២ កៅអីមានតែក្រុម
គាត់១០អ្នក និងអ្នកបើកបររហូតដល់ច្រកចូលអូរបីជាន់រួចបានឆ្លងចូលកម្ពុជានៅថ្ងៃទី ២៨ខែឧសភាឆ្នាំ ២០២០។
ជាមួយគ្នានេះដែរ បុរសខាងលើរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។ ចំណែកបុរស ៨ នាក់ទៀតដែលធ្វើដំណើរជាមួយបុរសខាងលើរូបនេះ មានតេស្តអវិជ្ជមានកំពុងដាក់បន្តធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ នៅមណ្ឌលចត្តាឡីស័ករបស់ខេត្ត។ រីឯងបុរសម្នាក់ទៀត កំពុងរងចាំយកវត្ថុសំណាកទៅវិភាគនៅ វិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ឡើងវិញ ហើយរូបគាត់ត្រូវបានដាក់ឲ្យនៅតាមដាននៅក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ នាពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នអ្នកមានវីរុសកូវីដ ១៩ មានចំនួនសរុប ១២៥ នាក់ស្រី ៣៩នាក់បុរស ៤៦នាក់ ជាសះស្បើយ ១២៣នាក់ ហើយអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមានចំនួនពីរនាក់។
ដោយ៖ វិរៈ