ជាង ១០ សប្ដាហ៍ប៉ុណ្ណោះដើមឆ្នាំ ២០២០ កម្ពុជាមានអ្នកកើតជំងឺគ្រុនឈាមដល់ទៅ ២ ១៧២ករណី​



ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសមួយ កាលពីយប់ថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២០ លើករណីជំងឺគ្រុនឈាមនៅក្នុងប្រទេសកម្ពុជា។

ត្រឹមរយៈពេលតែ ១៩ សប្ដាហ៍ប៉ុណ្ណោះ ក្នុងដើមឆ្នាំ ២០២០ នេះ កម្ពុជាបានរកឃើញករណីជំងឺគ្រុនឈាមរហូតដល់ទៅ ២ ១៧២ករណី ហើយវាគឺជាក្តីបារម្ភមួយមុនពេលរដូវវស្សាឈានចូលមកដល់។ ក្រសួងសុខាភិបាលបានធ្វើការប្រកាសទៅសាធារណជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជំងឺគ្រុនឈាមមួយនេះអាចកើតមានឡើងលើមនុស្សទាំងអស់វាបង្កឡើងដោយសារមូសខ្លាញីខាំ។

នៅក្នុងសេចក្តីប្រកាសដដែលបានបន្ថែមថា តាមការស្រាវជ្រាវផ្នែកបាណកសាស្រ្តរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រ រូបសាក់ការជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត បានបង្ហាញថា នៅក្នុងរដូវវស្សាជំងឺគ្រុនឈាមអាចកើនឡើងពីរដងបើធៀបទៅនឹងករណីក្នុងរដូវប្រាំង ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងកត្តាអាកាសធាតុដូចជា កម្ដៅ ចំនួនទឹកភ្លៀង និងសំណើម៕

 

X
5s