សម្តេចតេជោ៖ ពលរដ្ឋខ្មែរចង់ចូលមកកម្ពុជាមិនតម្រូវមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពទេ តែត្រូវធ្វើរឿងមួយនេះ​



ដើម្បីជា​ការ​ម្រួល​ដល់​ប្រជាពល​រដ្ឋ​ខ្មែរ​ដែល​មានកាន់​លិខិត​ឆ្ល​ងដែន​កម្ពុជាកំពុង និងមា​ន​បំណង​ចូល​មក​ក្នុងប្រទេស​វិញ​ សម្តេច​តេជោ​បាន​ដាក់​ចេញ​វិធានការ​ដោះ​ស្រាយ​ដោយ​មិន​ចាំ​តម្រូវ​ឲ្យ​មាន​វិញ្ញាបន​ប័ត្របញ្ជាក់​សុខភាព​ពី​កូវីដ ១៩ ទេ តែ​ពេល​មក​ដល់​ប្រទេស​ដាច់​ខាត​ត្រូវ​ធ្វើ​ចត្តឡី​ស័ក​ ១៤ថ្ងៃ​ ដើម្បី​សុខ​សុវត្ថិ​ភាព​ខ្លួន​ឯង និងទាំងអស់គ្នា។​​

យោងតាមគេហទំព័រផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា Samdech Hun Sen, Cambodian Prime Minister បង្ហោះនៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០ នេះថា សម្ដេចអគ្គមហាសេនាបតីជោ ហ៊ុន សែនបានសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជាហើយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ ទេ។ វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។

ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺតម្រូវអោយចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់អោយស្នាក់នៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃរង់ចាំលទ្ធផលសំណាកថា តើមានរោគឆ្លងឬអត់រោគឆ្លង ទើបអនុញ្ញាត្តិអោយទៅលំនៅដ្ឋានវិញ៕

X
5s