UNWTO៖ ភ្ញៀវទេសចរណ៍អន្តរជាតិអាចធ្លាក់ចុះ ៨០ ភាគរយឆ្នាំនេះ បាត់បង់ការងារជាង១០០លានកន្លែង
ជំងឺរាតត្បាតកូវីដ១៩ បានបង្កឲ្យមានការបិទសណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន និងជើងហោះហើរស្ទើទូទាំងពិភពលោកអស់ជាច្រើខែកន្លងមក ដែលធ្វើឲ្យបាត់បង់ចំណូលពីវិស័យទេសចរណ៍មិនស្ទើនោះទេ។ ការងារចន្លោះពី ១០០ ទៅ១២០ លានកន្លែងក្នុងវស័យទេសចរណ៍ប្រឈមនឹងហានិភ័យ នេះបើយោងតាម អង្គការទេសចរណ៍ពិភពលោក (World Tourism Organization (UNWTO))។
កាលពីខែមីនាកន្លងទៅ ក្រុមប្រឹក្សាទេសចរណ៍និងទេសចរណ៍ពិភពលោក (World Travel and Tourism Council ) បានព្យាករណ៍ថាការធ្វើដំណើរអន្តរជាតិអាចនឹងធ្លាក់ចុះរហូតដល់ ២៥ ភាគរយនៅឆ្នាំនេះ ខណៈនាពេលនេះអង្គការទេសចរណ៍ពិភពលោក (UNWTO) រំពឹងថាអាចមានការធ្លាក់ចុះរហូតដល់ចន្លោះពី ៦០ ទៅ ៨០ ភាគរយ។
វិស័យទេសចរណ៍បានធ្លាក់ចុះនៅជុំវិញពិភពលោកចាប់តាំងពីជំងឺមានការរាតត្បាត។ ប្រភពរូបៈ UNWTO
ការប៉ះពាល់ដល់មនុស្សរាប់លាននាក់
ការរាតត្បាតនៃវីរុសនេះគឺជា វិបត្តិដ៏អាក្រក់បំផុតដែលទេសចរណ៍អន្តរជាតិបានប្រឈមមុខគិតចាប់តាំងពីឆ្នាំ ១៩៥០ មក នេះបើយោងតាម UNWTO ។
នៅទូទាំងពិភពលោក ចំនួនអ្នកទេសចរធ្វើដំណើរបានធ្លាក់ចុះប្រមាណ ២២ ភាគរយក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ។ ក្នុងខែមីនាមានការធ្លាក់ចុះរហូតដល់ ៥៧ ភាគរយដោយសារតែមានការរីករាលដាលកាន់តែខ្លាំងនៃជំងឺកូវីដ១៩ដែលបណ្ដាលឲ្យមានការបិទការដើរហើរក្នុងប្រទេសជាដើម។ នោះហើយជាចំនួនអ្នកទេសចរដែលបានបាត់បង់ប្រហែល ៦៧ លាននាក់។
មិនត្រឹមតែប៉ុណ្ណោះក្នុងរយៈពេលបីខែដំបូងនេះត្រូវបានគេប៉ាន់ប្រមាណថាប្រាក់ចំណូលប្រហែល ៨០ ពាន់លានដុល្លារបានបាត់បង់ពីភ្ញៀវទេសចរផងដែរ។
បើតាមស្ថិតិខាងលើគេឃើញថាតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានរងការវាយប្រហារខ្លាំងជាងគេដោយចំនួនភ្ញៀវទេសចរមានតិចជាង ៣៣ លាននាក់បន្ទាប់មកគឺតំបន់អឺរ៉ុប ខណដែលតំបន់មជ្ឈឹមបូព៌ាហាក់ដូចជាត្រូវបានប៉ះពាល់តិចតួចបំផុតរហូតមកដល់ពេលនេះ។
សារៈសំខាន់នៃពេលវេលា
ដូច្នេះតើហានិភ័យនោះធ្ងន់ធ្ងរប៉ុណ្ណា? UNWTO បានគូសបញ្ជាក់ពីសេណារីយ៉ូចំនួន ៣ ដែលសុទ្ធសឹងតែមានឥទ្ធិពលធំធេងសម្រាប់ឧស្សាហកម្មទេសចរណ៍ និងទេសចរណ៍ពិភពលោក។
ការកំណត់ពេលវេលាសម្រាប់ការដកការរឹតត្បិតនឹងធ្វើឲ្យមានភាពខុសគ្នាខ្លាំង។ ប្រភពរូបៈ UNWTO
ផលប៉ះពាល់ស្រាលបំផុតគឺផ្អែកលើការបើកព្រំដែនអន្តរជាតិបន្តិចម្តងៗ និងការបន្ធូរបន្ថយការរឹតបន្តឹងធ្វើដំណើរនៅដើមខែកក្កដា។ នេះនឹងបណ្តាលឲ្យមានការថយចុះចំនួនភ្ញៀវទេសចរប្រចាំឆ្នាំចំនួន ៥៨ ភាគរយ។ ការបន្ធូរបន្ថយការរឹតបន្តឹងនៅដើមខែកញ្ញានឹងមានការធ្លាក់ចុះខ្លាំងជាងមុនពោលគឺ ៧០ ភាគរយ។ ហើយប្រសិនបើការរឹតបន្តឹងមិនត្រូវបានបន្ធូរបន្ថយរហូតដល់ដើមខែធ្នូនោះអាចឈានដល់ ៧៨ ភាគរយ។
កាលកំណត់ពីពេលវេលានេះបានបញ្ជាក់យ៉ាងច្បាស់ថានៅពេលណាដែលការរឹតត្បិតត្រូវបានបន្ធូរបន្ថយ និងជាភាពខុសគ្នារវាងការខាតបង់ប្រាក់ចំណូលពីការនាំចេញ ៩១០ ពាន់លានដុល្លារ ឬ១,២ ពាន់ពាន់លានដុល្លារ និងការខាតបង់ពី ៨៥០ លានទៅ ១,១ ពាន់ពាន់លាននាក់សម្រាប់ទេសចរអន្តរជាតិ។
ការស្តារឡើងវិញ
UNWTO បានលើកឡើងថា ទោះបីជាមានការរឹតត្បិតពីជំងឺរាតត្បាតទាំងអស់នោះក៏ដោយក៏សេដ្ឋកិច្ច និងតម្រូវការផ្សេងនៅតែមានដូចដើម។ សំណួរគឺថាពេលណា និងកន្លែងណា។
វិស័យទេសចរណ៍ក្នុងស្រុកត្រូវបានគេរំពឹងថានឹងងើបឡើងវិញលឿនជាងការធ្វើដំណើរអន្តរជាតិ។ ប្រភពរូបៈ UNWTO
បើតាមការស្ទង់មតិដោយក្រុមអ្នកជំនាញរបស់អង្គការ UNWTO បានគិតថាវាទំនងជាមានសញ្ញាងើបឡើងវិញនៅត្រីមាសចុងក្រោយនៃឆ្នាំ ២០២០ ហើយការសម្រុះសម្រួលភាពច្រើនមិនមានរហូតដល់ឆ្នាំក្រោយទេ។ ក្រុមអ្នកជំនាញបានបន្ថែមទៀតតាមការព្យាករណ៍ថាមជ្ឍឹមបូព៌ា អឺរ៉ុប អាហ្វ្រិក អាស៊ី និងប៉ាស៊ីហ្វិក ទំនងជានឹងមានការងើបឡើងវិញខ្លះនៅឆ្នាំនេះ ប៉ុន្តែអាមេរិកទំនងជាចំណាយពេលយូរបន្ដិច។
ការងើបឡើងវិញនេះអាចប្រែប្រួលតាមវិស័យតម្រូវការក្នុងស្រុកត្រូវបានគេរំពឹងថានឹងងើបឡើងវិញលឿងជាងតម្រូវការអន្តរជាតិ ហើយការធ្វើដំណើរកម្សាន្តជាពិសេសការទៅជួបជុំមិត្តភក្តិ និងសាច់ញ្ញាតិគួរតែស្ទុះងើបឡើងវិញឆាប់ជាងដំណើរការអាជីវកម្ម៕
មជ្ឈឹមបូព៌ាភាគច្រើនទំនងជានឹងមានការងើបឡើងវិញឆាប់រហ័ស។ ប្រភពរូបៈ UNWTO
ដោយ៖ Anthony Arthur