ថាកូវីដ១៩ សម្លាប់មនុស្សរាប់ពាន់នាក់រៀងរាល់ថ្ងៃ បងធំទាំង ១០ នេះសាហាវជាងកូវីដ រាប់ដង​



ជំងឺកូវីដ១៩កំពុងរាតត្បាតពិភពលោក ខណៈប្រទេសជាច្រើនកំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺសាហាវមួយនេះ។ ចំនួនអ្នកស្លាប់ដោយការវីរុសដែលមានប្រភពកើតចេញដំបូងពីទីក្រុងវ៉ូហាន ប្រទេសចិនមួយនេះ បានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែចំនួននេះនៅតិចនៅឡើយនោះទេ ប្រសិនធៀបនឹងវីរុសសម្លាប់មនុស្សផ្សេងៗទៀត។ 

ប្រភពរូប៖ WEF

បើយោងតាមការស្រាវជ្រាវរបស់ Our World in Data ចុះផ្សាយក្នុងឆ្នាំ២០១៧ មនុស្សជិត ១៥០ ០០០នាក់ទូទាំងពិភពលោកស្លាប់រៀងរាល់ថ្ងៃ។ ខាងក្រោមនេះគឺជាតារាងដែលបង្ហាញពីចំនួនការស្លាប់ប្រចាំថ្ងៃជាមធ្យមដោយសារវីរុសនីមួយៗ៖

ប្រភពរូប៖ WEF

១) ជំងឺសសៃឈាមបេះដូង (cardiovascular disease) មានអ្នកស្លាប់ ៤៨ ៧៤២នាក់

២) ជំងឺមហារីក (Cancer) មានអ្នកស្លាប់ ២៦ ១៨១នាក់

៣) ជំងឺផ្លូវដង្ហើម មានអ្នកស្លាប់ ១០ ៧២៤នាក់

៤) ជំងឺឆ្លងផ្លូវដង្ហើមមធ្យម មានអ្នកស្លាប់ ៧ ០១០នាក់

៥) ជំងឺរង្វេងស្មារតីចាស់ជរា មានអ្នកស្លាប់ ៦ ៨៨៩នាក់

៦) ជំងឺប្រព័ន្ធរលាយអាហារ មានអ្នកស្លាប់ ៦ ៥១៤នាក់

៧) មិនប្រក្រតីពេលកើត មានអ្នកស្លាប់ ៤ ៨៨៧នាក់

៨) ជំងឺរាគរូស មានអ្នកស្លាប់ ៤ ៣០០នាក់

៩) ជំងឺទឹកនោមផ្អែម មានអ្នកស្លាប់ ៣ ៧៥៣នាក់

១០) ជំងឺថ្លើម មានអ្នកស្លាប់ ៣ ៦២៤នាក់

ប្រភពរូប៖ WEF

នៅក្នុងប្រទេសនីមួយៗ ស្ថិតិនៃការស្លាប់មានការខុសៗគ្នា ដោយចិននិងឥណ្ឌាមានចំនួនអ្នកស្លាប់ជាង ២៥ ០០០នាក់ក្នុងមួយថ្ងៃ ដោយសារប្រទេសទាំង២នេះមានចំនួនប្រជាជនច្រើនជាងគេ។ អាមេរិកមាន ជាង ៧ពាន់នាក់ និងរុស្ស៊ីមានអ្នកស្លាប់ជាង ៥ពាន់នាក់ ក្នុងមួយថ្ងៃ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s