លីវប៉ី ជា​គូរ​សត្រូវ​ដ៏​ខ្លាំង​របស់ ឆាវ ឆាវ ក្នុង​រឿង​សាមកុក តើ​លោក​អ្នក​ស្គាល់​តួសម្ដែង​នេះ​ហើយ​ឬ​នៅ?​



កាល​ពី​អត្ថបទមុន គេហទំព័រ Bizkhmer បាន​នាំលោក​អ្នក​អោយ​ស្គាល់​រួច​មក​ហើយ​នូវ​តួ​សម្ដែង​ជា​តួអង្គ ឆាវ ឆាវ ក្នុង​រឿង​សាមកុក (Three Kingdoms) គឺ​លោក Chen Jian Bin តែ​នៅ​ពេល​នេះ Bizkhmer ​សុំ​នាំ​អារម្មណ៍​របស់​ប្រិយមិត្ត​អោយ​មក​ស្គាល់​គូរ​សត្រូវ​ដ៏​ខ្លាំង​របស់​ឆាវ ឆាវ វិញ​ម្តង គឺ លីវប៉ី​ ឬ​ហៅថា ព្រះបិតុលា​លាវ ដែល​សម្ដែង​ដោយ​លោក Yu He Wei ។ លោក Yu He Wei កើត​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ១៩៧១ ប្រទេស​ចិន។ លោក Yu He Wei បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ចាប់​តាំង​ពី​ឆ្នាំ១៩៩៩ មក​ម្ល៉េះ។ រហូត​មក​ដល់​ពេល​នេះ លោក​ Yu He Wei សម្តែងរឿងចាក់បញ្ចាំងតាមរោងកុននិងរឿងភាពយន្តភាគបានជាង៤០រឿង រួច​មក​ហើយ។ ក្នុង​ការ​សម្ដែង​រឿង​កន្លងមក លោក Yu He Wei ទទួល​បាន​ពានរង្វាន់​ជាច្រើន​ដូចជា ​ពានរង្វាន់ Best Actor, Best TV Actor, Favorite Actor, Best Supporting Actor, Most Valuable Actor ជាដើម។ នៅ​ក្នុង​ការ​សម្ដែង​រឿង​សាមកុក លោក​ Yu He Wei ទទួល​បាន​ពានរង្វាន់ Best Supporting Actor។ នៅ​ក្នុង​រឿង​សាមកុក លីវប៉ី ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​គោរព​នូវ​សច្ចធម៌ មាន​ភាព​ស្មោះត្រង់​ចំពោះ​ប្រជារាស្ត្រ។ លីវប៉ី និង ឆាវ ឆាវ តែង​តែ​មាន​ទស្សនៈ​ផ្ទុយ​ពី​គ្នា ត្រង់​ចំណុច​មួយ លីវប៉ី បាន​និយាយ​ថា៖ «​ខ្ញុំ​សុខចិត្ត​អោយ​មនុស្ស​ក្នុង​លោក​ក្បត់​ខ្ញុំ តែ​ខ្ញុំ​មិន​ក្បត់​មនុស្ស​ក្នុង​លោក​»។ ចំណែក ឆាវ ឆាវ និយាយ​ថា៖ ​«​ខ្ញុំ​សុខចិត្ត​ក្បត់​មនុស្ស​ក្នុង​លោក តែ​មិន​អោយ​មនុស្ស​ក្នុង​លោក​ក្បត់​ខ្ញុំ​នោះ​ទេ​»​។ ប្រែ​សម្រួល៖ សុខា នីកា ប្រភព៖ chinesemov.com
X
5s