គតិបណ្ឌិត​ចំនួន​ ៧ឃ្លា​ របស់ Osho ​គ្រូ​​ចិត្ត​វិញ្ញាណឥណ្ឌាក្នុងសតវត្សរិ៍ទី២០​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិបណ្ឌិត​ចំនួន​ ៧ឃ្លា​ របស់លោក Bhagwan Shree Rajneesh ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Osho ជា​គ្រូ​ខាង​ចិត្ត​វិញ្ញាណ​មួយ​រូប​របស់​ឥណ្ឌា​ដែល​បាន​រស់នៅ​ពី​ឆ្នាំ​១៩៣១​ដល់​ឆ្នាំ​១៩៩០:

) «បើ​អ្នក​ស្រឡាញ់​ផ្កា ចូរ​កុំ​បេះ​វា។ ព្រោះ​ថា​បើ​អ្នក​បេះ​វា វា​នឹង​ស្លាប់​ហើយ​វា​នឹង​លែង​ក្លាយ​ជា​អ្វី​ដែល​អ្នក​ស្រឡាញ់​តទៅទៀត​ហើយ។ ដូច្នេះ​ហើយ​បើ​អ្នក​ស្រឡាញ់​ផ្កា ចូរ​បណ្ដោយ​វា​ចុះ។ ស្រឡាញ់​មិនមែន​ជា​ការ​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ឡើយ។ ស្រឡាញ់​គឺជា​ការ​ឲ្យ​តម្លៃ។»

) «សេចក្ដី​ទុក្ខសោក​ផ្ដល់ឲ្យ​នូវ​ជម្រៅ។ សេចក្ដីសុខ​ផ្ដល់ឲ្យ​នូវ​កម្ពស់។ សេចក្ដី​ទុក្ខសោក​ផ្ដល់ឲ្យ​នូវ​ឫស។ សេចក្ដីសុខ​ផ្ដល់ឲ្យ​នូវ​មែក។ សេចក្ដីសុខ​ប្រៀប​បាន​ទៅ​នឹង​ដើមឈើ​ដែល​លូត​ទៅ​ដល់​លំហ​អាកាស រីឯ​សេចក្ដី​ទុក្ខសោក​ប្រៀប​បាន​ទៅ​នឹង​ឫស​ដែល​ចាក់​ចូល​ទៅ​ដល់​គភ៌​របស់​ផែនដី។ ទាំងពីរ​នេះ​សុទ្ធតែ​ចាំបាច់ ហើយ​បើ​កាលណា​ដើមឈើ​លូត​កាន់តែ​ខ្ពស់ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​វា​ក៏​ចាក់​ចូល​ទៅ​កាន់តែ​ជ្រៅ​ដែរ។ បើ​កាលណា​ដើមឈើ​កាន់តែ​ធំ ឫស​របស់​វា​ក៏​នឹង​កាន់តែ​ធំ​ដែរ។ តាមពិត​ទៅ វា​តែងតែ​មាន​ភាព​សមាមាត្រ​នឹង​គ្នា។ នេះ​គឺជា​តុល្យភាព​របស់​វា។»

) «ភាព​ចាស់ទុំ​គឺជា​ការ​ទទួលស្គាល់​ការ​ទទួលខុសត្រូវ​ទៅលើ​ការ​ធ្វើ​ជា​ខ្លួនឯង មិន​ថា​ការ​លះបង់​ជា​អ្វី​ក៏​ដោយ។ ប្រថុយ​នឹង​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ធ្វើ​ជា​ខ្លួនឯង នេះ​ហើយ​គឺជា​ភាព​ចាស់ទុំ។»

) «ការពិត​មិនមែន​ជា​អ្វី​ដែល​ស្ថិត​នៅ​ខាងក្រៅ​ដើម្បី​ស្វែងរក​ឡើយ វា​គឺជា​អ្វី​ដែល​ស្ថិត​នៅ​ខាងក្នុង​ដើម្បី​ដឹង។»

) «គ្មាន​នរណា​ម្នាក់​អាច​និយាយ​អ្វី​អំពី​អ្នក​បាន​ឡើយ។ អ្វី​ក៏​ដោយ​ដែល​មនុស្ស​និយាយ​គឺ​អំពី​ពួកគេ។ ប៉ុន្តែ​អ្នក​ក្លាយ​ជា​រង្គោះរង្គើ ពី​ព្រោះ​តែ​អ្នក​នៅតែ​តោង​ជាប់​ទៅ​នឹង​ចំណុច​កណ្ដាល​ដែល​ខុស។ ចំណុច​កណ្ដាល​ដែល​ខុស​នេះ​អាស្រ័យ​នៅ​លើ​អ្នកដទៃ ដូច្នេះ​ហើយ​ទើប​អ្នក​តែងតែ​សម្លឹង​មើល​អ្វី​ដែល​អ្នកដទៃ​និយាយ​អំពី​អ្នក។ ហើយ​អ្នក​នៅតែ​ដើរ​តាម​ពួកគេ អ្នក​តែងតែ​ព្យាយាម​ធ្វើឲ្យ​ពួកគេ​រីករាយ។ អ្នក​តែងតែ​ព្យាយាម​ធ្វើ​ជា​មនុស្ស​គួរឲ្យ​គោរព​ម្នាក់ អ្នក​តែងតែ​ព្យាយាម​លម្អ​អត្តា​របស់​អ្នក។ វា​នឹង​ធ្វើឲ្យ​អ្នក​សម្លាប់​ខ្លួនឯង។ ជាជាង​រង្គោះរង្គើ​ដោយ​អ្វី​ដែល​អ្នកដទៃ​និយាយ អ្នក​គួរតែ​ចាប់ផ្ដើម​សម្លឹង​មើល​ខាងក្នុង​ខ្លួនឯង។»

) «ភាព​វៃឆ្លាត​គឺជា​រឿង​គ្រោះថ្នាក់។ ភាព​វៃឆ្លាត​មានន័យថា​អ្នក​នឹង​ចាប់ផ្ដើម​គិត​ដោយ​ខ្លួនឯង។ អ្នក​នឹង​ចាប់ផ្ដើម​ស្វែងរក​ដោយ​ខ្លួនឯង។ អ្នក​មិន​ជឿ​លើ​គម្ពីរ អ្នក​នឹង​ជឿ​តែ​ទៅលើ​បទពិសោធន៍​របស់​ខ្លួនឯង​ប៉ុណ្ណោះ។»

) «គំនិត​ទាំងអស់​របស់​អ្នក​អំពី​ខ្លួនឯង​គឺ​ត្រូវ​បាន​ខ្ចី​មក ខ្ចី​ពី​មនុស្ស​ដែល​មិន​ដឹង​សូម្បីតែ​ខ្លួនឯង​ជា​នរណា​ផង។»

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា​ពី Sadhguru បុគ្គល​ដែល​ប្រកប​ដោយ​គតិបណ្ឌិតមួយរូប

ដោយ៖ ស្រីពៅ

X
5s