រឿង ៨ យ៉ាងដែលមនុស្សជោគជ័យមិនចំណាយខ្ជះខ្ជាយធ្វើវា​



យើងទាំងអស់គ្នាកំពុងស្វែងរកជោគជ័យក្នុងជីវិតតែពេលខ្លះ យើងខ្ជះខ្ជាយពេលវេលារបស់យើងដើម្បីធ្វើអ្វីដែលរារាំងយើងមិនឲ្យឈានដល់សក្តានុពលពេញលេញរបស់យើង។ ហើយជាញឹកញាប់យើងមិនស្គាល់របស់ទាំងនោះទេរហូតដល់មានគេចង្អុលប្រាប់។ វាមានសារៈសំខាន់ណាស់ក្នុងការវិភាគអំពីរបៀបដែលយើងចំណាយពេលវេលារបស់យើងជារៀងរាល់ថ្ងៃ ពីមួយម៉ោងទៅមួយម៉ោង ហើយរកមើលវិធីដើម្បីធ្វើការឲ្យកាន់តែឆ្លាតវៃ វិធីដើម្បីលុបបំបាត់ពេលវេលាខ្ជះខ្ជាយ។

ដូច្នេះកុំឲ្យខ្ជះខ្ជាយពេលនោះ ខាងក្រោមនេះហើយជាចំណុចទាំង ៨ យ៉ាងដែលអ្នកទទួលបានជោគជ័យមិនខ្ជះខ្ជាយពេលវេលារបស់ពួកគេក្នុងការធ្វើ (ហើយអ្នកក៏មិនគួរដែរ) ៖

១) ការប្រើប្រាស់បណ្តាញសង្គមដោយគ្មានការកំណត់
អ្នកអាចកំពុងស្ថិតនៅលើបណ្តាញសង្គម ដោយពិនិត្យមើលការជូនដំណឹងនៅលើ Facebook  អូសមើលរូបភាពនៅលើ Instagram អានព័ត៌មានថ្មីៗនៅលើបណ្តាញសង្គម Twitter ដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ ប៉ុន្តែប្រសិនបើអ្នកមិនគ្រប់គ្រងថា តើអ្នកចំណាយពេលវេលាប៉ុន្មានម៉ោងទេ នោះពេលវេលានឹងកន្លងផុតទៅហើយអ្នកនឹងមិនបានសម្រេចអ្វីនៅក្នុងបញ្ជីការងារដែលត្រូវធ្វើឡើយ។

២) ចាប់ផ្តើមថ្ងៃថ្មីដោយគ្មានកម្រាងផែនការ
មនុស្សជោគជ័យមានគោលបំណងដែលជាផែនការផ្តោតសំខាន់នៃអ្វីដែលពួកគេចង់សម្រេចបាននៅថ្ងៃជាក់លាក់។ សរសេរផែនការ ឬរឿងចុះទៅក្នុងសៀវភៅ ប៉ុន្តែមានតែអាទិភាពពីរឬបីប៉ុណ្ណោះដែលយើងត្រូវសម្រេចនៅថ្ងៃនេះ មិនមែនជាបញ្ជីវែងឆ្ងាយទេ។

សរសេរអាទិភាពកំពូលរបស់អ្នកហើយបំបែកកិច្ចការធំៗទាំងនោះទៅជាជំហានសមហេតុផល ហើយអ្នកនឹងឃើញថាអ្នកចង់ធ្វើវាឲ្យបានសម្រេចហើយនឹងផ្លាស់ទៅទំព័របញ្ជីមួយទៀត។

៣) ធ្វើអ្វីដែលប៉ះពាល់ទៅដល់អារម្មណ៍
ប្រសិនបើអ្នកចង់បោះជំហានទៅរកជីវិតជោគជ័យពិតប្រាកដអ្នកត្រូវផ្តោតលើអ្វីដែលជម្រុញការគិតវិជ្ជមានដល់ជីវិតរបស់អ្នក។ មនុស្សដែលមានផលិតភាពមិនខ្ជះខ្ជាយពេលវេលារបស់ពួកគេលើអ្វីដែលធ្វើឲ្យរំជួលចិត្តពួកគេទេ។ ដូច្នេះរៀនសម្រេចចិត្ត មុនពេលបេ្តជ្ញាចិត្តសកម្មភាពនានា តាមកាលវិភាគរបស់អ្នកត្រូវប្រាកដថាសកម្មភាពនេះនឹងបន្ថែមភាពវិជ្ជមានដល់ជីវិតរបស់អ្នក។

៤) មានអារម្មណ៍ថាភ័យខ្លាចពេលមិនអាចគ្រប់គ្រងអ្វីមួយបាន
គ្មាននរណាម្នាក់ពូកែគ្រប់តែរឿងនោះទេ វាតម្រូវឲ្យយើងរៀនសូត្រពីវាបន្ថែមទៀត។ ហើយសូម្បីកុំមានអារម្មណ៍បែបនេះបន្តទៀត បើពុំនោះទេ អ្នកនឹងទៅជាមនុស្សវិកលចរិតទៀតផងក៏មិនដឹង។ គួរបែរមកផ្តោតលើអ្វីដែលអ្នកអាចធ្វើបានវិញទើបប្រសើរ។

៥) មានមនុស្សអវិជ្ជមានជិតខ្លួន
ទម្លាក់អ្វីដែលខ្សោយៗចុះមកដីប្រសើរបើអ្នកចង់ឡើងខ្ពស់ទៅលើ ត្រង់នេះយើងចង់ផ្តោតទៅលើការជម្រុះមនុស្សអវិជ្ជមានចេញពីជីវិតរបស់អ្នក។ ដូច្នេះប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលពូកែបំផុត អ្នកត្រូវតែមានមនុស្សព័ទ្ធជុំវិញខ្លួនអ្នកជាមួយមនុស្សល្អបំផុត។

៦) រស់នៅជាមួយនឹងកំហុសអតីតកាល
មនុស្សជោគជ័យបានបង្កើតកំហុស ហើយមនុស្សគ្រប់គ្នាក៏បានបង្កើតកំហុសផងដែរ ប៉ុន្តែភាពជោគជ័យនៅក្នុងជីវិតកឺការមិនបង្កើតកំហុសនោះម្តងទៀត និងរៀនពីកំហុសឆ្គង ដើម្បីក្លាយជាមនុស្សម្នាក់ដែលប្រសើរជាងមុន។

៧) ផ្តោតលើអ្វីដែលអ្នកដទៃកំពុងធ្វើ
មនុស្សជោគជ័យមិនធ្វើតាម ឬចាប់អារម្មណ៍អ្វីដែលអ្នកដទៃធ្វើនោះទេ ពួកគេអាចជាកំពុងសង្ងំធ្វើអ្វីដែលថ្មី ឬកំពុងរកយុទ្ធសាស្ត្រប្លែក ថ្មី ខ្លាំង ដើម្បីប្រកួតប្រជែងជាមួយដៃគូ។​

៨) ដាក់ខ្លួនអ្នកដទៃជាអាទិភាព
កុំភ្លេច ប្រសិនបើអ្នកចង់ទទួលបានជោគជ័យ និងសុភមង្គលយូរអង្វែងអ្នកត្រូវតែដាក់ខ្លួនអ្នកជាមុនសិនក្នុងបញ្ជីអាទិភាព។ វិធីល្អៗមួយចំនួនប្រចាំថ្ងៃអាចជាការហាត់ប្រាណ ហែលទឹក ស្តាប់តន្ត្រី អានសៀវភៅ ឬធ្វើអ្វីដែលអ្នកចូលចិត្ត។ នេះហើយអាទិភាពដែលត្រូវតែផ្តល់ឲ្យខ្លួនឯងជាដាច់ខាន បើចង់ទទួលបានជោគជ័យយូរអង្វែង។

ដោយ៖ Anthony

X
5s