ទស្សនជីវិតចំនួន ៩ឃ្លា ដែលអាចឲ្យអ្នកចាកចេញពីភាពស្មុគស្មាញហើយរស់នៅជីវិតយ៉ាងសាមញ្ញបាន
ខាងក្រោមនេះគឺជាទស្សនជីវិតចំនួន ៩ឃ្លា ដែលអាចឲ្យអ្នកចាកចេញពីភាពស្មុគស្មាញហើយរស់នៅជីវិតយ៉ាងសាមញ្ញបាន:
១) «ជីវិតពិតជាស្មុគស្មាញណាស់។ កុំព្យាយាមស្វែងរកចម្លើយ ពីព្រោះនៅពេលអ្នកស្វែងរកឃើញចម្លើយ ជីវិតនឹងផ្លាស់ប្ដូរសំណួរ។» អនាមិក
២) «បុគ្គលម្នាក់គួរតែមានសតិដឹងយ៉ាងស៊ីជម្រៅអំពីភាពមិនទៀងទាត់នៃលោកនេះ។» Dogen
៣) «អ្នកមិនអាចកាត់ផ្ដាច់ផ្នែកណាមួយចេញពីទាំងមូលបានឡើយ។ ការអាស្រ័យគ្នាទៅវិញទៅមកគ្រប់គ្រងទៅលើសណ្ដាប់ធ្នាប់របស់ចក្រវាល។» Taisen Deshimaru
៤) «សព្វថ្ងៃនេះគ្មាននរណាម្នាក់ប្រក្រតីនោះឡើយ គ្រប់គ្នាសុទ្ធតែមានភាពឆ្កួតបន្តិចឬការដែលមិនមានតុល្យភាព ការគិតរបស់មនុស្សតែងគិតគ្រប់ពេលវេលា។ ការមើលឃើញរបស់ពួកគេចំពោះពិភពលោកមានតែមួយផ្នែកមិនពេញលេញនោះឡើយ។ ពួកគេត្រូវបានញាំុទាំងរស់ដោយអត្តារបស់ពួកគេ។ ពួកគេគិតថាពួកគេឃើញ ប៉ុន្តែពួកគេយល់ខុសហើយ។ អ្វីដែលពួកគេធ្វើគ្រាន់តែជាការជះត្រឡប់នូវភាពឆ្កួតឡប់របស់ពួកគេ ពិភពលោករបស់ពួកគេទៅលើពិភពលោកប៉ុណ្ណោះ។ វាមិនមានភាពច្បាស់លាស់ មិនមានបញ្ញាអ្វីនៅក្នុងវានោះឡើយ។» Taisen Deshimaru
៥) «រាងកាយធ្វើចលនាដោយធម្មជាតិ ដោយស្វ័យប្រវត្តិ ដោយមិនមានការចូលរួមដោយផ្ទាល់ឬការមានសតិដឹងនោះឡើយ។ បើយើងគិតច្រើនពេក សកម្មភាពរបស់យើងនឹងប្រែជាយឺតយ៉ាវនិងមិនរហ័សរហួន។» Taisen Deshimaru
៦) «ការពិតគោះទ្វារ ហើយអ្នកនិយាយថា «ចេញឲ្យឆ្ងាយ ខ្ញុំកំពុងតែស្វែងរកមើលការពិត។» ដូច្នេះហើយវាក៏ចេញឆ្ងាយទៅ។ វាពិតជារឿងដ៏គួរឲ្យចម្លែកចិត្តណាស់។» Robert M. Pirsig
៧) «ការប្រលែងចោលគឺជាមេរៀន។ ការប្រលែងចោលតែងតែជាមេរៀន។ តើអ្នកធ្លាប់សង្កេតឃើញទេថាតើភាពឈឺចាប់របស់យើងមានប៉ុន្មានដែលបានចងភ្ជាប់ទៅនឹងការស្រេកឃ្លាននិងការបាត់បង់ ?» Susan Gordon Lydon
៨) «នៅលើមេឃ មិនមានភាពខុសគ្នាអ្វីឡើយរវាងខាងកើតនិងខាងលិច។ មនុស្សបង្កើតភាពខុសគ្នាចេញពីការគិតរបស់ពួកគេរួចហើយក៏ជឿថាវាជាការពិត។» ព្រះសម្មាសម្ពុទ្ធ
៩) «មនុស្សគិតថាពួកគេយល់ពីអ្វីមួយដោយសារតែពួកគេមានភាពស៊ាំជាមួយវា។ វាគ្រាន់តែជាចំណេះដឹងសើៗប៉ុណ្ណោះ។ វាគឺជាចំណេះដឹងរបស់តារាវិទូដែលស្គាល់ឈ្មោះរបស់ដួងតារា រុក្ខវិទូដែលដឹងពីចំណែកថ្នាក់នៃស្លឹកនិងផ្កា វិចិត្រករដែលដឹងពីសោភណភាពនៃពណ៌បៃតងនិងក្រហម។ វាមិនមែនជាការយល់ដឹងពីធម្មជាតិរបស់វាផ្ទាល់ខ្លួន ផែនដីនិងមេឃ ពណ៌បៃតងនិងក្រហមនោះឡើយ។ តារាវិទូ រុក្ខវិទូ និងវិចិត្រករមិនបានធ្វើអ្វីលើសពីការដែលគ្រាន់តែចាប់យកចំណាប់អារម្មណ៍ និងបកស្រាយពួកវា មួយៗនៅក្នុងបន្ទប់នៃការគិតរបស់គាត់ប៉ុណ្ណោះ។ បើកាលណាពួកគេចូលរួមនៅក្នុងសកម្មភាពនៃបញ្ញាកាន់តែច្រើន ពួកគេនឹងកាន់តែធ្វើឲ្យខ្លួនឯងឃ្លាតឆ្ងាយនិងកាន់តែលំបាកក្នុងការឲ្យពួកគេរស់នៅយ៉ាងធម្មជាតិបាន។» Masanobu Fukuoka
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិដ៏មានតម្លៃខ្ពង់ខ្ពស់ចំនួន១០ ដែលអ្នកគួរយកទៅអប់រំចិត្តរបស់អ្នក