បើអាជីវកម្មអ្នកមានចំណុចនៃការផ្សព្វផ្សាយតាមអនឡាញទាំងនេះ គឺអ្នកច្បាស់ជាលក់ដាច់​



ហាងអាជីវកម្មលក់អាហារដែលបានបញ្ចូលសេវាកម្មវេចខ្ចប់ និងដឹកជញ្ជូនដល់ទីតាំងអតិថិជនជាសេវាកម្មសំខាន់មួយក្នុងការពង្រីកការលូតលាស់អាជីវកម្មទាំងនោះ។ ហាងលក់អាហារល្បីៗមួយចំនួនទាំងនោះបានចូលរួមជាមួយយុទ្ធនាការថ្នាក់ជាតិ និងក្នុងតំបន់ដើម្បីផ្សព្វផ្សាយពី សេវាកម្ម និងកម្មវិធីផ្សេងៗរបស់ខ្លួន ហើយបានបង្កើត និងច្នៃប្រឌិតបញ្ជីរាយមុខម្ហូបរួមជាមួយនឹងសេវាកម្មដឹកជញ្ជូនដល់ផ្ទះផងដែរ។ ពួកគេក៍បានវិនិយោគទៅលើការផ្សព្វផ្សាយតាមការបិទផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយសង្គម និងតាមសហគមន៍ផងដែរ។


អ៊ីម៉ែលជាមធ្យោបាយដែលមានប្រសិទ្ធភាពមួយត្រូវបានមើលរំលងក្នុងការផ្សព្វផ្សាយ។ ប៉ុន្តែពេលនេះគឺជាពេលវេលាដ៏ល្អសំរាប់អាជីវកម្មផ្សេងៗក្នុងការរៀបចំបញ្ជីឈ្មោះអតិថិជនប្រចាំ និងបង្កើតទំនាក់ទំនងជាមួយអតិថិជនគោល​ដៅរបស់ខ្លួនតាមរយៈការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធើរណែតនេះ។


ទាំងនេះជាគន្លឹះទាំង ១០ ដែលមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធអេឡិចត្រូនិចចំពោះអាជីវកម្មអ្នក៖

១. បង្កើតបញ្ជីឈ្មោះអតិថិជនដែលច្បាស់លាស់ និងមានប្រសិទ្ធភាព ហើយត្រូវផ្តល់ឱកាសក្នុងការទទួលបានការផ្តល់ជូនផ្សេងៗពីហាងទៅកាន់អតិថិជនថ្មី និងចាស់។ ការបង្កើតក្រុមអតិថិជនប្រចាំ (Loyalty clubs) និងការផ្តល់ជូនពិសេសជាប្រចាំថ្ងៃ ឬជារៀងរាល់អាទិត្យជាមធ្យោបាយទាក់ទាញអតិថិជនដ៏ល្អ។ អតិថិជន​ត្រូវចុះឈ្មោះដើម្បីទទួលបានការផ្សព្វផ្សាយតាមអ៊ិនធើណែត ដូច្នេះត្រូវប្រាកដថាសាររបស់អ្នកគឺច្បាស់លាស់ មិនថាការចុះឈ្មោះតាមអនឡាញ ឬតាមការសរសេរតាមកាតជំនួញ (business card)។


២. វិនិយោគទៅលើប្រព័ន្ធប្រតិបត្តិការណ៍ដែលអាចរៀបចំបញ្ជីឈ្មោះអតិថិជន បញ្ចេញយុទ្ធនាការជាប្រចាំ និងវិភាគទិន្ន័យលទ្ធផលទទួលបាន។


៣. បង្កើតកាលវិភាគដើម្បីផ្ញើរអ៊ីម៉ែលទៅកាន់អតិថិជន ហើយវិភាគនិងគ្រប់គ្រងលទ្ធផលដើម្បីកំណត់ឲ្យបានថាព័ត៌មានដែលត្រូវផ្ញើរជូន​អតិថិជនគឺតាមពេលវេលាកំណត់ ហើយការទំនាក់ទំនងទៅកាន់អតិថិជនគឺមិនច្រើនជ្រុល។ ក្នុងប្រការដែលមានអតិថិជនមួយចំនួនបិទសារអ៊ីម៉ែលអ្នកចោល អ្នកត្រូវរៀនកែប្រែសារដែលផ្ញើរទៅអតិថិជនជាប្រចាំដើម្បីកំណត់ឲ្យបានថាអតិថិជនបានចូលមើលសារផ្ញើរទៅកាន់ពួកគេក្នុងពេលដែលមនុស្សម្នាក់ៗទទួលបានសារអ៊ីម៉ែលជាច្រើនជាប្រចាំថ្ងៃ។


៤. ត្រូវប្រាកដឲ្យបានថាអ្នកមានអ្នកជំនាញសម្រាប់ធ្វើការខាងផ្នែកផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលនេះដើម្បីបង្កើតគម្រោងផ្សព្វផ្សាយតាមអ៊ីនធើណែតឱ្យមានប្រសិទ្ធភាព ការចំណាយ។


៥. បង្កើតសារដែលគួរទាក់ទាញ និងសប្បាយដែលអាចជម្រុញឲ្យមានការចែករំលែកច្រើនក្នុងបណ្តាញសង្គម។ ត្រូវចាំថាមនុស្សជាច្រើនប្រើទូរស័ព្ទ ឬថេប្លែតរបស់ខ្លួនដើម្បីមើលសារដែលទទួលបានដូច្នេះត្រូវបា្រកដថាសារអេឡិចត្រូនិចរបស់ហាងអាចប្រើប្រាស់បានតាមរយៈទូរស័ព្ទ។ ចំណងជើងរបស់សារត្រូវតែទាក់ទាញ ប្លែក និងគួរឲ្យចង់អាន។


៦. បញ្ចូលមនុស្សក្នុងការផ្សព្វផ្សាយរបស់ម៉ាកផលិតផល។ ទំនាក់ទំនងដែលមានការចូលរួមពីអ្នកចាត់ការ និងក្រុមរបស់គាត់បង្កើនទំនុកចិត្តដល់អតិថិជន ហើយធ្វើឲ្យម៉ាកផលិតផលលោកអ្នកខុសប្លែកពីគូប្រជែង។ បើសិនជាម៉ាកផលិតផលរបស់អ្នកបានចូលរួមជាមួយការងារសង្គម ឬការងារស្ម័គ្រចិត្ត ត្រូវតែចែករំលែកព័ត៌មាននេះទៅកាន់អតិថិជន និងអ្នកដែលបង្ហាញចំណាប់អារម្មណ៍ក្នុងផលិតផលអ្នក។ អ្នកគួរតែលើកទឹកចិត្តឲអតិថិជនផ្ញើររូបដែលគេកំពុងរីករាយទទួលទានអាហាររបស់អ្នកមកកាន់អ្នក។


៧. បញ្ចូលគោលការណ៍រក្សាអនាម័យក្នុងន័យក្នុងគោលដៅចូលរួមដោះស្រាយបញ្ហាសង្គម។ ជៀសវាងការបញ្ចូលព័ត៌មានអវិជ្ជមាន និងគួរឲ្យខ្លាចក្នុងអ៊ីម៉ែលទៅកាន់អតិថិជន ប៉ុន្តែគួរតែភ្ជាប់ជាមួយនៅគេហទំព័របណ្តាញសង្គមដែលមានខ្លឹមសារលំអិតនិងគួរឱ្យទុកចិត្ត។


៨. គួរនិយាយពីប្រធានបទផ្សេងៗទាក់ទងនឹងការទុកចិត្តទៅលើម៉ាកយីហោរបស់អ្នកទៅកាន់អតិថិជនថ្មីៗ។ ស្វាគមន៍ភ្ញៀវទាំងនោះ ព្រមទាំងធានាឲ្យបានទៅលើទំនាក់ទំនង ទាំងការទទួលទានអាហារនិងសេវាកម្មរបស់ហាងគឺជាបទពិសោធន៍ដ៏ពិសេស និងគួរជាទីចងចាំរបស់ភ្ញៀវ ហើយគួររួមបញ្ចូលការស្រង់មតិពីមតិផងដែរ។


៩. ត្រូវបញ្ចូលពេលធ្វើការ ទីតាំង ជម្រើសវេចខ្ចប់ និងទំព័របណ្តាញសង្គមក្នុងមធ្យោបាយទំនាក់ទំនងផ្សេងៗរបស់អ្នក។ ផ្តល់ជម្រើសទំនាក់ទំនងទៅកាន់អតិថិជនឲ្យបានច្រើនរបៀប ហើយរួមបញ្ចូលការផ្សព្វផ្សាយតាមប្រព័ន្ធអេឡិចត្រូនិចទៅក្នុងយុទ្ធនាការពហុប្រព័ន្ធផ្សព្វផ្សាយ រួមទាំងរក្សាការផ្តល់ជូនផ្សេងៗនិងការឆ្នៃប្រឌិតឲបានស្ថិតស្ថេរក្នុងការផ្សព្វផ្សាយ។


១០. ការវាយតម្លៃរបស់អតិថិជនគឺសំខាន់ជាងពេលណាទាំងអស់ ហើយត្រូវត្រួតពិនិត្យ និងឆ្លើយតបចំពោះការវាយតម្លៃរបស់អតិថិជនឲ្យបានរហ័សនិងសមរម្យ។ ក្រុមការងាររបស់អ្នកអាចនឹងធ្វើការទាន់នឹងសម្ពាធនៃការរៀបចំថ្មី ហើយអ្នកត្រូវប្រើការរិះគន់ជាឱកាសក្នុងការវិភាគនិងហ្វឹកហាត់ទៅលើការងារ៕

ដោយ៖ វាង ខាវីន

 

X
5s