អ្នកជំនាញ៖ ទប់ស្កាត់ការចម្លងកូវីដគួរផ្តាច់ខ្លួននៅមណ្ឌលចត្តាឡីស័ក ប្រសើរជាងផ្តាច់ខ្លួននៅផ្ទះ​



គិតមកដល់ពេលនេះវិធីសាស្រ្តទប់ស្កាត់ដ៏មានប្រសិទ្ធភាពការឆ្លងរាលដាលកូវីដ ១៩ គឺការដាក់ខ្លួនឲ្យនៅដោយឡែក ហើយវិធីសាស្ត្រមួយនេះអាចទៅឈានទៅរកការបញ្ឈប់នៃការរីករាលដាលបានដូចគ្នា។ 

ការដាក់អោយនៅដោយឡែកធ្វើឡើងក្នុងរូបភាពចំនួន ២ គឺការផ្តាច់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងផ្ទះដោយខ្លួនឯង និងការផ្តាច់ខ្លួននៅតាមមណ្ឌលចត្តាឡីស័ក។ យោងទៅអ្នកជំនាញសុខភាពក្នុងប្រទេសសិង្ហបុរីនៅក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេស បានធ្វើការប្រៀបធៀបប្រសិទ្ធភាពនៃវិធីសាស្រ្តដាក់ខ្លួនឲ្យនៅដាច់ដោយឡែកទាំងពីរនេះខាងលើនេះ។ ការសិក្សារបស់អ្នកជំនាញបានរកឃើញថា គេធ្វើចត្តាឡីស័កផ្ទះបានកាត់បន្ថយការចម្លងពីមនុស្សម្នាក់ទៅម្នាក់ប្រមាណ ៥០% (ក្នុងគ្រួសារ) និងកាត់បន្ថយប្រមាណ ៧៥% នៃការចម្លងក្នុងសហគមន៍។ ជាមួយគ្នានេះដែរការសិក្សាទៅលើការផ្ដាច់ខ្លួននៅមណ្ឌលចត្តាឡីស័កបាត់កាត់បន្ថយការភ្ជាប់ទំនាក់ទំនងរវាងមនុស្សនៅក្នុងគ្រួសារក្រមានជា ៧៥% ខណៈការផ្ដាច់ខ្លួននៅមណ្ឌលចត្តឡីស័កនេះកាត់បន្ថយការឆ្លងនៅក្នុងសហគមន៍បានរហូតដល់ ៩០%។ របបគំហើញនេះត្រូវបានចេញផ្សាយកាលពីថ្ងៃពុធដោយទិន្នានុប្បវត្តិវេជ្ជសាស្ត្រ The Lancet។ 

ចុចអាន​៖ ប្រយ័ត្ន! អាស៊ានអាចជាទីតាំងរងការវាយប្រហារពីកូវីដ១៩បន្ទាប់​

Borame Dickens អ្នកដឹកនាំសរសេររបាយការណ៍ និងជាអ្នកជំនាញផ្នែកសុខភាពសាធារណៈមកពីសាកលវិទ្យាល័យ National University of Singapore និង London School of hygiene និង tropical medicine បើនិយាយថា លទ្ធផលនេះបានបង្ហាញពីភាពចាំបាច់ក្នុងការធ្វើការផ្ដាច់ខ្លួននៅមណ្ឌលចត្តាឡីស័ក ហើយវាមានប្រសិទ្ធភាពខ្ពស់ក្នុងការបានកាត់បន្ថយការចម្លងក្នុងគ្រួសារ និងការចម្លងទៅកាន់សហគមន៍។ ការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក (isolation) និងការរក្សាសុវត្ថិភាពក្នុងសង្គម (social distancing) ត្រូវបានអនុវត្តដែលរដ្ឋាភិបាលនៃបណ្ដាប្រទេសជាច្រើនលើសកលលោក ដើម្បីទប់ស្កាត់ការរីករាលដាល ខណៈដែលការផលិតវ៉ាក់សាំងមិនទាន់បញ្ជាក់ថាទទួលបានជោគជ័យឡើយ។ តែទោះជាយ៉ាងណាក៏ដោយការអនុវត្តនូវវិធីសាស្រ្តដាក់ខ្លួនឲ្យនៅដាច់ដោយឡែកនេះ វាជាភាពលំបាកមួយក្នុងការអនុវត្ត និងមានផលប៉ះពាល់ច្រើនកែប្រែសេដ្ឋកិច្ចនិងផ្លូវអារម្មណ៍ប្រជាជន៕

ចុចអាន​៖ ដំបូន្មានសុខភាពថ្មី ៣ ទាក់ទងនឹងជំងឺកូវីដ១៩ អ្នកត្រូវដឹង​

X
5s