សារ ៣ សំខាន់ពីរតំណាង WHO ពាក់ព័ន្ធនឹងកូវីដ ១៩ ជូនទៅកាន់ប្រជាពលរដ្ឋកម្ពុជា​



ការផ្ទុះជាសកលដែលការឆ្លងរាលដាលជំងឺកូវីដ ១៩ មិនទាន់ផុតរលត់នោះទេ ទោះបីជាកម្ពុជាទោះរយៈពេលប៉ុន្មាននេះមិនបានរកឃើញករណីឆ្លងថ្មី និងមានអ្នកជាសះស្បើយជាបន្តបន្ទាប់ក៏ដោយ។ ប្រទេសជាច្រើននៅលើពិភពលោក បានកំពុងរងគ្រោះដោយសារករណីឆ្លងនៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយកូវីដ ១៩ នៅតែជាការព្រួយបារម្ភរបស់ពិភពលោកទាំងមូល។ 

អង្គការសុខភាពពិភពលោកបានធ្វើការប្រកាសអាសន្នទៅលើការរីករាលដាល ហើយបានចាត់ទុកថាវាជាគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ ដែលបង្កជាបញ្ហាធំដល់សុខភាពសកល។ កូវីដ ១៩ នៅតែជាភាពស្មុគស្មាញសម្រាប់ពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ ដែលគិតមកត្រឹមថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២០ ចំនួនអ្នកក្នុងប្រទេសពិភពលោកបានកើនឡើងលើស ៣,៥លាននាក់ហើយ ខណៈអ្នកស្លាប់បាត់បង់ជីវិតប្រមាណជិត ២៥ ម៉ឺននាក់។

ជាមួយគ្នានេះដែរ តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា បានផ្ញើសារធ្វើការប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាថា៖

ទី១៖ ស្ថានភាពបច្ចុប្បន្នសម្រាប់កូវីដ ១៩ សម្រាប់ពិភពលោកគេត្រូវការប្រើពេលយូរទៀតណាស់នៅក្នុងបេសកកម្មបញ្ចប់បញ្ហានៃការរីករាលដាលមួយនេះ។ ដរាបណាប្រទេសនានានៅលើពិភពលោកនៅតែជួបប្រទះនូវការឆ្លង កម្ពុជាក៏ស្ថិតនៅក្នុងកម្រិតហានិភ័យខ្ពស់ដដែល។ 

ទី២៖ ធម្មតាជាថ្មីចំពោះកូវីដ ១៩ មិនអាចត្រឡប់ទៅកាន់ភាពធម្មតាដូចកាលពីមុនបានឡើយ ប៉ុន្តែយើងគ្រប់គ្នាត្រូវតែបង្កើតធម្មតាថ្មីមួយដើម្បីជាការឆ្លើយតបទៅនឹងការរីករាលដាលនៃកូវីដ ១៩ នេះ។ ប្រជាជនកម្ពុជាទាំងអស់ត្រូវធ្វើការគ្រប់គ្រងនូវបញ្ហានេះរួមគ្នា រាល់ការសម្រេចចិត្តរបស់បុគ្គលម្នាក់ និងការសម្រេចចិត្តរបស់សហគមន៍គឺមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីរក្សាបាននូវសុវត្ថិភាពលើការឆ្លងរាលដាលមួយនេះ។ មនុស្សគ្រប់គ្នាត្រូវតែមានភាពទទួលខុសត្រូវខ្ពស់លើការសម្រេចចិត្តរបស់ខ្លួន ដើម្បីសុវត្ថិភាពខ្លួនឯង សុវត្ថិភាពសង្គម និងសុវត្ថិភាពរបស់ប្រទេសជាតិរបស់ខ្លួន។

ទី៣៖ កម្ពុជាត្រូវត្រៀមខ្លួនជាស្រេចនិងឲ្យបានរួចរាល់ ទៅលើរលកទីពីរនៃការឆ្លងរាលដាលកូវីដ ១៩ ព្រោះមិនមែនតែកម្ពុជានោះទេ ពោលគឺប្រទេសទាំងអស់នៅលើពិភពលោកកំពុងស្ថិតនៅក្នុងហានិភ័យធ្ងន់ធ្ងរដែលបណ្ដាលមកពីកូវីដ ១៩។ ត្រូវចាំថាបញ្ហាទាំងអស់នេះនឹងត្រូវបានបញ្ចប់ដរាបណាវ៉ាក់សាំងត្រូវបានរកឃើញ និងធ្វើតេស្តនៃការប្រើប្រាស់បានជោគជ័យ៕

 

X
5s