COVID-19 Update៖ ២៧ មេសា ចំនួនអ្នកឆ្លងទូទាំងពិភពលោកកើនឡើងលើស ៣លាននាក់ហើយ
យោងតាមការចេញផ្សាយពីគេហទំព័រ World O Meter នាវេលាម៉ោង ១៦:០០នាទី ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ នេះ ចំនួនអ្នកឆ្លងកូវីដ ១៩ សរុបកើនឡើងដល់ ៣ ០០៤ ១២០ នាក់ហើយ ខណៈចំនួនអ្នកស្លាប់កើនដល់ ២០៧ ១១៩នាក់ និងអ្នកជាសះស្បើយមានចំនួន ៨៨២ ៧៧២នាក់។
មានប្រទេសចំនួន ៧ ដែលមានអ្នកឆ្លងច្រើនជាងគេលើពិភពលោក ដែលអ្នកឆ្លងក្នុងប្រទេសទាំង ៧ នេះកើនលើស ១ម៉ឺននាក់ក្នុងនោះមានដូចជា៖ សហរដ្ឋអាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ អង់គ្លេស និងទូរគី។ ជាមួយគ្នានេះផងដែរ សិង្ហបុរីជាប្រទេសក្នុងតំបន់អាស៊ីតែមួយគត់ដែលមានអ្នកឆ្លងច្រើនបន្ទាប់ពីចិន និងឥណ្ឌា ដែលចំនួនអ្នកឆ្លងរបស់សិង្ហបុរីគិតមកត្រឹមថ្ងៃទី ២៧ មេសានេះមានចំនួន ១៤ ៤២៣នាក់។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ានដែលមានអត្រាអ្នកជាសះស្បើយខ្ពស់ជាងគេ គឺចំនួន ៩៧,៥៤%៕