ថៃបន្តរឹតបន្តឹងខ្លាំងលើការលក់គ្រឿងស្រវឹង ដើម្បីទប់ស្កាត់ការឆ្លង COVID
កាលពីថ្ងៃចន្ទទី ២០ ខែមេសា ឆ្នាំ ២០២០ ថៃបានប្រកាសថាខ្លួននឹងបន្តពង្រីកការហាមឃាត់ទូទាំងប្រទេស លើការលក់ធុងគ្រឿងស្រវឹង (alcohol drink) ដោយការរឹតបន្តឹងនេះធ្វើឡើងរហូតដល់ថ្ងៃទី ៣០ ខែមេសា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការរាលដាលកូវីដ ១៩ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia។
អ្នកនាំពាក្យក្រសួងសុខាភិបាលថៃបានប្រាប់ទៅបណ្ដាញផ្សព្វផ្សាយមួយថា ការរឹតបន្តឹងលើការហាមឃាត់លក់គ្រឿងស្រវឹងនេះដោយសារករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសថៃបានកើនឡើងដល់ជាង ២ ៧០០នាក់ (គិតត្រឹមថ្ងៃទី ២០ ខែមេសា)។ ម្យ៉ាងវិញទៀតការហាមឃាត់ការលក់គ្រឿងស្រវឹងនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការជួបជុំគ្នានៅក្នុងសង្គមតាមរយៈការផឹកស៊ីជុំគ្នា ព្រោះកត្តានេះវាបង្កើតឱកាសនៃការឆ្លងឆាប់រហ័ស។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១០ខែមេសាកន្លងទៅ ថីបានដាក់ចេញនូវច្បាប់ថ្មីក្នុងការប្រយុទ្ធប្រឆាំងកូវីដ ១៩ ហើយហាមប្រាប់មិនឲ្យលក់គ្រឿងស្រវឹងទូទាំងប្រទេស ហើយការធ្វើនេះគឺដើម្បីកាត់បន្ថយការជួបជុំនៅក្នុងសង្គមក្នុងអំឡុងពេលមានការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ការរឹតបន្តឹងលើកទី ១ ធ្វើឡើងរយៈពេល ១០ថ្ងៃចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ២០ ខែមេសា ហើយពេលនេះគេក៏សម្រេចធ្វើការរឹតបន្តឹងបន្តទៀតរយៈពេល ១០ ថ្ងៃទៀតពោលគឺរហូតដល់ថ្ងៃទី ៣០ ខែមេសា៕
អត្ថបទទាក់ទង៖