នរណាផ្ដល់ជំនួយដល់ WHO ច្រើនជាងគេ?​



អង្គការសុខភាពពិភពលោក (WHO) បង្កើតឡើងជាផ្លូវការនៅថ្ងៃទី០៧ មេសា ឆ្នាំ១៩៤៨ ដែលបច្ចុប្បន្នមានក្រុមការងារ ៧ ០០០នាក់ ដែលធ្វើការក្នុងការរិយាល័យក្នុង ១៥០ ប្រទេស ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ អង្គការមួយនេះមានតួនាទីលើកកម្ពស់សុខភាព រក្សាសុវត្តិភាពប្រជាជនក្នុងពិភពលោក និងជួយជនងាយរងគ្រោះ។

តើអ្នកធ្លាប់ឆ្ងល់ទេថាតើអង្គការមួយនេះទទួលបានជំនួយពីណាខ្លះ?

Top 20 contributors to the Programme budget 2018 (US$ thousands)

ប្រភពរូប៖ WEF

សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំជាងគេរបស់អង្គការសុខភាពពិភពលោកដោយក្នុងឆ្នាំ២០១៨ អាមេរិកជួយប្រមាណ ៤០០លានដុល្លារ ស្មើនឹងថវិកា ១៥ភាគរយរបស់ WHO។ មូលនិធិ Bill and Melinda Gates ជាម្ចាស់ជំនួយធំទី២របស់អង្គការមួយនេះដែលស្មើនឹង ៩,៨ភាគរយនេះថវិកាសរុប។ ក្រៅពីនេះមានអង្គការ ប្រទេស និងស្ថាប័នផ្សេងៗទៀតដែលជួយអង្គការដែលមានទីតាំងនៅស្វីសមួយនេះ។

WHO revenue in 2018, by source

ក្នុងឆ្នាំ២០១៨ អង្គការសុខភាពពិភពលោកទទួលបានប្រាក់ពីប្រភពផ្សេងៗដូចជា៖ 

  • រដ្ឋសមាជិក ៥១ភាគរយ
  • អង្គការសហប្រជាជាតិ (United Nation) អង្គការអន្តររដ្ឋាភិបាល និងធនាគារអភិវឌ្ឍផ្សេងៗ ១៦ភាគរយ
  • មូលនិធិមនុស្សធម៌ផ្សេងៗ ១៣ភាគរយ
  • អង្គការមិនមែនរដ្ឋាភិបាល ៩ភាគរយ
  • ដៃគូផ្សេងៗ ៩ភាគរយ
  • វិស័យឯកជន ២ភាគរយ

ក្នុងឆ្នាំ២០១៨ WHO ចំណាយអស់ទឹកប្រាក់២,៣ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះចំណាយលើកម្មវិធីមូលដ្ឋាន ៦០ភាគរយ កម្មវិធីពិសេស ស្ថានភាពបន្ទាន់ ផ្សេងៗ ៤០ភាគរយ៕

ដោយ៖ លង់ វណ្ណៈ

 

 

X
5s