ទោះបីគ្មានអ្នកជាសះស្បើយ តែក្នុងថ្ងៃនេះមិនបានរកឃើញអ្នកឆ្លងថ្មីដែរ​



ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២០ នេះ បានប្រកាសថា ពុំមានអ្នកជំងឺកូវីដជាសះស្បើយនិងចេញពីមន្ទីរពេទ្យទេ តែទន្ទឹមនោះក៏មិនបានរកឃើញនៅឆ្នាំថ្មីពីករណីនេះដែរ។

ចំនួនអ្នកជាសះស្បើយនៅក្នុងប្រទេសកម្ពុជាមានចំនួន ១១០ នាក់ ដូចចំណងអ្នកឆ្លងទាំងអស់ ១២២ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅពេលនេះសល់ត្រឹមតែ ១២ នាក់តែប៉ុណ្ណោះ។ វាហាក់ជាសញ្ញាណល្អមួយដែលបង្ហាញថាកម្ពុជាអាចទប់ទល់ទៅនឹងការរីករាលដាលនៃកូវីដ ១៩ បានល្អប្រសើរអត្រាជាសះស្បើយការរហូតដល់ទៅ ៩០,១៦% តែទោះជាយ៉ាងណាក៏ដោយក្រសួងសុខាភិបាលបានដាស់តឿនម្ដងហើយម្ដងទៀតទៅដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតលើករណីឆ្លង។

ក្រសួងសុខាភិបាលតាមរយៈ លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា កម្ពុជាស្ថិតនៅក្នុងជំហានដំបូងតែប៉ុណ្ណោះទៅលើករណីឆ្លងនេះ ហើយនៅក្នុងពេលនេះកម្ពុជាកំពុងស្ថិតនៅលើបន្ទាត់ក្រហមហើយគាត់នឹងអាចឈានចូលទៅក្នុងបន្ទាត់ក្រហមបានគ្រប់ពេលវេលា ប្រសិនបើមានការធ្វេសប្រហែស មិនបានការពារត្រឹមត្រូវ ឬភ្លេចខ្លួនដោយសារភាពជោគជ័យនៅក្នុងដំណាក់កាលដំបូងនេះ។

គួរបញ្ជាក់ផងដែរថាគិតមកត្រឹមពេលនេះ កម្ពុជានៅឈរលំដាប់ថ្នាក់លេខ ១ ក្នុងចំនោមប្រទេសអាស៊ានជាអ្នកដែលមានអត្រាអ្នកជាសប្បាយពីកូវីដ ១៩ កម្ពស់ជាងគេ៕

X
5s