​​​​​​​​​ពី​ខែ​មករា ដល់​​ថ្ងៃ​ទី​១៩ មេសា ២០២០៖ ​ ​កម្ពុជាធ្វើវិភាគ​វត្ថុ​សំណាក​សរុប ៩៧៩២​​



​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ថ្ងៃ​នេះ​ ឱ្យ​ដឹង​ថា ​ចាប់​តាំង​ពី​ខែ​មករា ​​ឆ្នាំ​២០២០​ ដល់​ថ្ងៃ​ទី​១៩​ ​ខែ​មេសា​ ឆ្នាំ​២០២០​ ​​កម្ពុជា​បាន​​ធ្វើ​​​​វិភាគ​វត្ថុ​សំណាក​សរុប​ចំនួន ៩៧៩២​ករណី​ខណៈ​បច្ចុប្បន្ន​ភាព​កាល​ពី​ថ្ងៃ​ចន្ទ​ សប្ដាហ៍​មុន​មាន​ ​៨៩០៩​វត្ថុ​សំណាក។ ​

បើ​គិត​ជា​មធ្យម​​ក្នុង​​ ១លាន​នាក់​ កម្ពុជា​បាន​ធ្វើ​វិភាគ​វត្ថុ​សំណាក​ ៦១២។ ​បើ​តាម​ប្រភព​ដដែល​​ ចំនួន​​វត្ថុ​សំណាក​ក្នុង​១​លាន​នាក់​សម្រាប់​កម្ពុជា​ គឺ​ស្ថិត​នៅ​លើ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​​ដូច​ជា​​ ហ្វីលីពីន ៥១១​សំណាក/លាន​នាក់ ឡាវ​ ១៨១​សំណាក/លាន​នាក់ ​ឥណ្ឌូណេស៊ី ១៤៤សំណាក/លាន​នាក់ និង​ភូមា ៧៦​សំណាក/លាន​នាក់៕

ដោយ៖ វីរៈស័ក្ដិ

X
5s