លោក Gene Deitch អ្នកដឹកនាំរឿង Tom & Jerry បានស្លាប់នៅអាយុ ៩៥ឆ្នាំ
អ្នកដឹកនាំរឿង Tom & Jerry លោក Gene Deitch បានទទួលមរណភាពនៅវ័យ ៩៥ឆ្នាំ ក្នុងរាជធានី Prague សាធារណៈរដ្ឋឆេក។ នេះយោងតាម ភ្ងាក់ងារសារព័ត៌មានឆេក (Czech News Agency) នេះផ្សាយដោយ Daily Mail កាលពីម្សិលមិញ។
លោក Gene Deitch គឺជាអ្នកដឹកនាំរឿងនិងជាអ្នកគំនូរជីវចលជនជាតិឆេក កើតនៅថ្ងៃទី ០៨ សីហា ១៩២៤ នៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។ ក្នុងឆ្នាំ ១៩៤២ លោក Gene បានចាប់ផ្ដើមមុខរបសជាអ្នកសិល្បះគំនូរជីវចល នៅ North American Aircraft ក្នុងទីក្រុង Los Angeles។
លោក Gene Deitch បានធ្វើការជាអ្នកសរសេរនៅអាកាសចរណ៍អាមេរិកខាងជើង ( North American Aviation) មុនធ្វើជាទាហាននិងចូលហ្វឹកហ្វឺនជាពីឡុត។ ប៉ុន្តែបន្ទាប់ពីត្រូវបានរំសាយដោយសារហេតុផលសុខភាព អ្នកគំនូរជីវចលរូបនេះបានទៅរស់នៅក្នុងទីក្រុង Prague សាធារណៈរដ្ឋឆេក។
រឿងគំនូរជីវចល Munro របស់លោក បានឈ្នះពានរង្វាន់គំនូរជីវចល Academy Award for Best Animated Short Film ក្នុងឆ្នាំ ១៩៦០។ ហើយលោកក៏ទទួលបានពានរង្វាន់ ២ទៀតក្នុងឆ្នាំ1964 លើរឿងគំនូរជីវចល ២គឺរឿង Here’s Nudnik និង How to Avoid Friendship។
លោក Gene Deitch គ៏ជាអ្នកដឹកនាំរឿងដីល្បីរបស់ក្មេងៗក្នុងពិភពលោក ក៏ដូចប្រទេសកម្ពុជាផងដែរគឺរឿង Tom & Jerry ចំនួន ១៣ភាគ និងរឿងភាគជីវចល Popeye the Sailor ដ៏ពេញនិយមជាច្រើនភាគផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០១៤ លោក Gene ទទួលបានពានរង្វាន់ Winsor McCay Award មួយទៀតសម្រាប់ការចូលរួមចំណែករបស់ក្នុងគំនូរជីវចលក្នុងជីវិតរបស់លោក៕
ដោយ៖ លង់ វណ្ណៈ