ដំណឹង​ល្អ! ស្ថានភាពកាន់តែប្រសើរ អ្នកជំងឺកូវីដកំពុងសម្រាកព្យាបាលសល់តែ ១៥នាក់ប៉ុណ្ណោះ​



ក្រសួងសុខាភិបាលបានចេញសេចក្តីថ្លែងការមួយក្នុងកម្មវិធីសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ ស្តីពីបច្ចុប្បន្នភាព COVID-19 នៅកម្ពុជា បានបញ្ជាក់ថាអ្នកជំងឺកូវីដ ១៩ ដែលកំពុងសម្រាកព្យាបាលគិតមកត្រឹមថ្ងៃនេះនៅសល់តែ ១៥ នាក់តែប៉ុណ្ណោះ ពោលគឺមានអ្នកជាសះស្បើយថែម ២នាក់ទៀតហើយ។

ស្ថិតក្នុងស្ថានការណ៍ដ៏ល្អបែបនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់បន្ថែមទៀត ការពារការឆ្លងរាលដាលបន្តវីរុសមួយនេះ ដោយធ្វើការអនុវត្តរក្សាអនាម័យឱ្យបានត្រឹមត្រូវ ជៀសវាងការចេញដំណើរ ឬបម្លាស់ទីរបស់បុគ្គលម្នាក់ៗក្នុងករណីមិនចាំបាច់ កាត់បន្ថយការជួបជុំគ្នាច្រើនក្នុងកម្រិតអតិបរមា និងធ្វើការតាមដានសុខភាពជាប្រចាំ។ 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេងបានមានប្រសាសន៍ថា ទោះបីស្ថានការណ៍ក្នុងប្រទេសកម្ពុជាអាចទប់ស្កាត់ជំងឺមួយនេះបានល្អប្រសើរក៏ដោយ ប៉ុន្តែយើងក៏មិនត្រូវធ្វេសប្រហែសដូចគ្នាដែរ៕

 

X
5s