កម្រងគតិ ១០ឃ្លា ពីទស្សនវិទូនិងតក្កវិទូអង់គ្លេសលោក Bertrand Russell​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិ​ចំនួន​ ១០​ឃ្លា​ ពី​លោក Bertrand Russell ដែល​មាន​ងារ​ជា​ទស្សនវិទូ តក្កវិទូ អ្នក​គណិតសាស្ត្រ ប្រវត្តិវិទូ កវីនិពន្ធ អ្នក​វិភាគ​សង្គម សកម្មជន​នយោបាយ និង​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​ផ្នែក​អក្សរសាស្ត្រ​ប្រចាំ​ឆ្នាំ​១៩៥០​មួយ​រូប​របស់​អង់គ្លេស:

) «អត់ធន់​នឹង​ភាព​មិន​ទៀងទាត់​គឺជា​រឿង​ពិបាក ប៉ុន្តែ​គុណធម៌​ភាគច្រើន​ដទៃ​ទៀត​​ក៏​ដូច្នេះ​ដែរ។»

) «មនុស្ស​កើតមក​ល្ងង់ខ្លៅ មិនមែន​ល្ងីល្ងើ​នោះ​ឡើយ ពួកគេ​ត្រូវ​បាន​ធ្វើឲ្យ​ល្ងីល្ងើ​ដោយ​ការ​អប់រំ។»

) «លទ្ធិនិយម​គឺជា​ឧបសគ្គ​ដែល​ធំ​បំផុត​សម្រាប់​ឆ្ពោះ​ទៅ​កាន់​សេចក្ដី​សុខ​របស់​មនុស្ស។»

) «គឺជា​ការ​រវល់​មមាញឹក​ជាមួយ​នឹង​កម្មសិទ្ធិ​ជាង​អ្វី​ៗ​ផ្សេង​ទៀត​ដែល​រារាំង​មនុស្ស​មិន​ឲ្យ​រស់នៅ​មាន​សេរីភាព​និង​ប្រកប​ដោយ​កិត្តិយស។»

) «វា​គឺជា​ភាព​ខ្ជះខ្ជាយ​នៃ​ថាមពល​ដែល​ទៅ​ខឹង​ជាមួយ​មនុស្ស​ដែល​មាន​អាកប្បកិរិយា​មិន​ល្អ ដូច​ទៅ​នឹង​ការ​ដែល​ទៅ​ខឹង​ជាមួយ​ឡាន​ដែល​វា​មិន​ទៅ​មុខ​ដូច្នោះ​ដែរ។»

) «ភាព​ភ័យខ្លាច​គឺជា​ប្រភព​ដ៏​ចម្បង​នៃ​ការ​ជឿ​អប្បិយជំនឿ និង​មួយ​នៅ​ក្នុង​ចំណោម​ប្រភព​ដ៏​ចម្បង​នៃ​ភាព​សាហាវ​ឃោរឃៅ។ អាច​យក​ឈ្នះ​ភាព​ភ័យខ្លាច​គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​បញ្ញា។»

) «មនុស្ស​ដែល​មិន​ធ្លាប់​បាន​ដឹង​អំពី​ភាព​ស្និទ្ធស្នាល​ដែល​ស៊ីជម្រៅ និង​មិត្តភាព​ដ៏​ខ្លាំងក្លា​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​រីករាយ​ដែល​មាន​ចំពោះ​គ្នា​ទៅវិញទៅមក​នោះ​ទេ គឺ​បាន​រំលង​រឿង​ដ៏​អស្ចារ្យ​បំផុត​ដែល​ជីវិត​បាន​ផ្ដល់ឲ្យ​ហើយ។»

) «ពួក​យើង​កំពុងតែ​ប្រឈមមុខ​ជាមួយ​ការ​ពិត​យ៉ាង​ចម្លែក​មួយ​ថា ការ​អប់រំ​បាន​ក្លាយ​ជា​មួយ​នៅ​ក្នុង​ចំណោម​ឧបសគ្គ​ដ៏​ធំ​ដែល​បាន​រារាំង​ភាព​វៃ​ឆ្លាត​និង​សេរីភាព​នៃ​ការ​គិត។»

) «បើ​មនុស្ស​ម្នាក់​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​ការ​ពិត​មួយ​ដែល​ប្រឆាំង​ទៅ​នឹង​សភាវគតិ​របស់​គាត់ គាត់​នឹង​ពិនិត្យ​វា​យ៉ាង​ល្អិតល្អន់ ហើយ​រហូត​ទាល់តែ​ភស្តុតាង​រឹងមាំ​គ្រប់គ្រាន់ ពុំ​នោះ​ទេ​គាត់​នឹង​បដិសេធ​ជឿ​ទៅលើ​វា។ ផ្ទុយទៅវិញ បើសិនជា​គាត់​ត្រូវ​បាន​ផ្ដល់ឲ្យ​នូវ​ហេតុផល​មួយ​សម្រាប់​ឲ្យ​គាត់​ធ្វើ​ស្របតាម​សភាវគតិ​របស់​គាត់ គាត់​នឹង​ទទួល​យក​វា​បើ​ទោះ​ជា​មាន​ភស្តុតាង​យ៉ាង​តិចតួច​បំផុត​ក៏​ដោយ។ ដើម​កំណើត​នៃ​ជំនឿ​យល់​ខុស​គឺ​ត្រូវ​បាន​បកស្រាយ​បាន​ដោយ​របៀប​នេះ​ឯង។»

១០) «របស់​ដែល​មាន​តម្លៃ​បំផុត​នៅ​ក្នុង​ជីវិត​មិនមែន​ត្រូវ​បាន​វាស់វែង​នៅ​ក្នុង​ខ្នាត​លុយ​នោះ​ឡើយ។ របស់​ដែល​ពិត​ជា​មាន​សារសំខាន់​ពិតមែន មិនមែន​ជា​ផ្ទះ​និង​ដី ភាគហ៊ុន រថយន្ត និង​អចលនទ្រព្យ​ឡើយ ប៉ុន្តែ​គឺជា​មិត្តភាព ការ​ទុកចិត្ត ភាព​ជឿជាក់ សេចក្ដី​មេត្តា ការ​អភ័យទោស សេចក្ដី​ស្រឡាញ់ និង​ជំនឿ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៨​ឃ្លា​របស់នីកូឡា តេស្លា ដែល​បាន​បង្ហាញ​ពី​បញ្ញា​របស់​អ្នក​ច្នៃបង្កើត​រូប​នេះ

X
5s