អ៊ីតាលី៖ វេជ្ជបណ្ឌិតទី១០០បានស្លាប់ដោយសារកូវីដ ខណៈបុគ្គលិកពេទ្យជាង១ម៉ឺននាក់កំពុងឆ្លង​



ចំនួនវេជបណ្ឌិតដែលស្លាប់បាត់បង់ជីវិតដោយសារកូវីដ១៩ក្នុងប្រទេសអ៊ីតាលីបានកើនឡើងដល់១០០នាក់កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។ នេះបើយោងតាមអ្នកនាំពាក្យសហព័ន្ធវេជ្ជបណ្ឌិតអ៊ីតាលី FNOMCEO ចុះផ្សាយដោយ SCMP។ 

អ្នកនាំពាក្យសហព័ន្ធខាងលើបានបញ្ជាក់ថា ជនរងគ្រោះចុងក្រោយគឺជាវេជ្ជបណ្ឌិតស្រ្តីអាយុ៦២ឆ្នាំ បម្រើការងារក្នុងទីក្រុង Mira ខេត្ត Venice ប៉ុន្តែចំនួនវេជ្ជបណ្ឌិតស្លាប់នេះអាចកើនដល់លើស១០០នាក់គិតមកដល់ពេលនេះ។

អ៊ីតាលីជាប្រទេសមួយក្នុងតំបន់អ៊ឺរ៉ុបដែលកំពុងប្រឈមមុខនឹងចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ដោយមានចំនួនបុគ្គលិកពេទ្យចំនួន ១៣ ១២១ ឆ្លងកូវីដ១៩ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ វិទ្យាស្ថានសុខភាពជាន់ខ្ពស់អ៊ីតាលី (Italian Higher Health Institute)។

ក្នុងចំណោមវេជ្ជបណ្ឌិតដែលបានស្លាប់ដោយសារកូវីដ១៩ រួមមានទាំងវេជ្ជបណ្ឌិតចូលនិវត្ត និងបុគ្គលិកស្ម័គ្រចិត្តចំនួន ៨០០០នាក់ ចូលបម្រើការដើម្បីប្រឆាំងទប់ទល់នឹងជំងឺដ៏សាហាវមួយនេះ។

មន្ទីពេទ្យមួយចំនួនក្នុងតំបន់ភាគខាងជើងអ៊ីតាលី Lombardy និងតំបន់កំពុងរងគ្រោះមួយចំនួនទៀតកំពុងតស៊ូយ៉ាងស្វិតស្វាញដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលមួយនេះ។

លោក  Carlo Palermo ប្រធានសមាគមវេជ្ជបណ្ឌិត បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ិថា ថាចំនួនបុគ្គលិកពេទ្យស្លាប់មានចំនួន ១២០នាក់ ក្នុងនោះវេជ្ជបណ្ឌិតមាន៨០នាក់ និងគិលាបុដ្ឋាកនិងអ្នកថែទាំអ្នកជំងឺ ៤០នាក់។ 

គួរឲ្យដឹងផងដែរថា ចំនួនអ្នកស្លាប់កានកើនឡើងដល់ ១៧ ៦៦៩ក្នុងប្រទេសអ៊ីតាលីគិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍៕

អត្ថបទទាក់ទង៖ ​​

ដោយ៖ លង់ វណ្ណៈ

 

 

X
5s