រដ្ឋាភិបាល៖ ត្រីងៀត ត្រីឆ្អើរ ផ្អក ប្រហុក ទំនិញហាមនាំចេញត្រូវរក្សាទុកដើម្បីផ្គត់ផ្គង់ក្នុងស្រុក​



ក្រៅពីអង្ករស ដែលត្រូវបានសម្តេចប្រកាសថាផ្អាកការនាំចេញទៅក្រៅប្រទេសក្នុងគោលបំណងស្តុកទុកផ្គត់ផ្គង់តម្រូវការក្នុងប្រទេសដើម្បីឆ្លើយតបតម្រូវការក្នុងពេលកូវីដ ១៩ សម្តេចបានប្រកាសបន្ថែមទៀតថា ត្រី ត្រីងៀត ត្រីឆ្អើរ ផ្អក ប្រហុកនានាក៏មិនត្រូវនាំចេញទៀតដែរ។

សម្តេចប្រកាសថា នេះជាការស្តុកទំនិញសម្រាប់ផ្គត់ផ្គង់តម្រូវការប្រជាជនក្នុងស្រុក កុំឲ្យប្រជាជនកម្ពុជាខ្វះអង្ករច្រកឆ្នាំង ខ្វះស្បៀង ខ្វះអំបិលសម្រាប់បរិភោគ។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាពុំមានការប្រកាសថាបិទផ្សារលក់ទំនិញនៅឡើយ​នោះទេគិត​មក​ត្រឹម​ពេល​នេះ តែសម្តេចបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋដាំដុះបន្លែ និងផលិតផលកសិកម្មបន្ថែមដើម្បីបំពេញតម្រូវការក្នុងស្រុកឲ្យបានគ្រប់គ្រាន់។ 

លើសពីនេះ អំបិលជាវត្ថុជាតិសំខាន់បំផុតបន្ទាប់ពីអង្ករ ដែលរដ្ឋាភិបាលតម្រូវឲ្យបង្កើនការផលិតអំបិលបន្ថែមព្រោះពេលនេះមិនទាន់ចូលដល់ខែភ្លៀងនោះទេ ហើយ​ហាមការនាំចេញទៅក្រៅប្រទេស៕ 

 

X
5s