រាជរដ្ឋាភិបាល៖ មិនអនុញ្ញាតឲ្យមន្រ្តី​រាជការ បុគ្គលិក​ កម្មករឈប់សម្រាកក្នុងពេលចូលឆ្នាំខ្មែរទេ​



សម្តេចតេជោ ដាក់ចេញវិធានការមួយមិនអនុញ្ញាតឲ្យបុគ្គលិកមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន កម្មករ កម្មការីនី ឈប់សម្រាកពីការងារទេក្នុងពេលចូលឆ្នាំខ្មែរនេះ ព្រោះជាវិធានការដ៏ល្អក្នុងការជួយទប់ស្កាត់ការរីករាលដាលនេះវីរុសកូវីដ ១៩ ហើយរដ្ឋនឹងសងវិញចំនួន ៥ ថ្ងៃនៅពេលវេលាមួយសមស្របបន្ទាប់ពីកូវីដបញ្ចប់។ 

សម្តេចមានប្រសាសន៍ទៀតថា ពេលវេលានេះ (ថ្ងៃចូលឆ្នាំខ្មែរ) ជាពេលមួយដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ ព្រោះប្រជាជនអាចនឹងទៅស្រុកច្រើន ហើយការទៅស្រុកគេចមិនផុតពីការជួបជុំគ្នា ជល់កែវ ផឹកស៊ី នេះជាឱកាសមួយដែលកូវីដងាយឆ្លងបំផុត។ មួយវិញទៀត អ្នកនៅតាមស្រុកកំពុងភ័យខ្លាចអ្នកទីក្រុងយកកូវីដទៅចម្លង ហើយអ្នកទីក្រុងក៏ខ្លាចអ្នកនៅស្រុកចម្លងកូវីដមកអ្នកទីក្រុងវិញ បើនៅតែភ័យខ្លាចបែបនេះ ត្រូវបន្តធ្វើការងារដូចដើមវិញ។ 

ទន្ទឹមនេះដែរ សម្តេចក៏បានអំពាវនាវបន្ថែម សូមប្រជាពលរដ្ឋទាំងអស់ផ្អាក ឬកាត់បន្ថយការធ្វើដំណើរសិន (ទៅស្រុក ទៅតំបន់ទេសចរណ៍ ទៅស្រុកកំណើត ឬទៅកន្លែងណាក៏ដោយ) តាមដែលអាចធ្វើទៅបាន ព្រោះដើម្បីសុវត្ថិភាពខ្លួនឯង សុវត្ថិភាពក្រុមគ្រួសារ និងមនុស្សនៅជុំវិញខ្លួន កុំឲ្យឆ្លងកូវីដ ១៩៕

ដោយ៖ យ៉ាយ៉ា 

X
5s