​ត្រូវ​អនុវត្តន៍​បែប​នេះ​នៅ​កន្លែង​កាត់សក់ ​ថែរក្សា​សម្ផស្ស​ និង​សេវា​ពាក់ព័ន្ធ​ បើ​ចង់​គេច​ពី Covid​



ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សេចក្ដី​ណែនាំ​​អំពី​វិធានការ​ការពារ​ការ​ចម្លង​វីរុស​កូវីដ​១៩ នៅ​តាម​កន្លែង​កាត់​សក់ ​ថែរក្សា​សម្ផស្ស​ និង​សេវាកម្ម​ពាក់ព័ន្ធ​ ក្នុង​គោលដៅ​ឱ្យ​ប្រជាពលរដ្ឋ​គេច​ឱ្យ​​ផុតពី​កូវីដ​១៩។ ​វិធានការណ៍​សំខាន់​ៗ​ទាំង​នោះ​រួម​មាន៖

  • កាត់​បន្ថយ​ចំនួន​​ដង​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​

  • ប្រសិន​បើ​ចាំ​បាច់​ដោយ​ខាន​មិន​បាន​ត្រូវ៖

    • ម្នាក់ៗ​ ត្រូវ​ពាក់ម៉ាស់ (ទាំង​​ជាង​ និង​អ្នក​កាត់) ​រហូត​ដល់​ចប់

    • ​​ជាង​កាត់សក់​ត្រូវ​លាងដៃ​នឹង​សាប៊ូ​ ឬ​អាល់កុល​ ឬ​ទឹក​ជែល​សម្រាប់​លាងដៃ​ឱ្យ​បាន​ស្អាត​មុ​ន​នឹង​ចាប់​កាត់​សក់​ជូន​ភ្ញៀវ

    • ត្រូវ​រក្សាអនាម័យ​ស្អាត​ល្អ​កន្លែង​កាត់សក់ ឬ​កន្លែង​រក្សា​ថែ​សម្ផស្ស​​ដោយ​ជូត​សម្អាត​រៀង​រាល់​​ពេល​ដែឡ​មាន​ភ្ញៀវ​មក​កាត់សក់ ឬ​មក​រក​សេវាកម្ម​ថែរក្សា​សម្ផស្ស​ នៅ​កន្លែង​របស់​ខ្លួន​

    • ពេល​កាត់​សកល់​ ឬ​ពេល​ធ្វើ​សក់​ ឬ​កិច្ចការ​ថែរ​ក្សា​សម្ផស្ស​ផ្សេងៗ​ ត្រូវ​ចៀសវាង​ការ​និយាយ​ស្ដី​ទល់​មុខ​គ្នា (បើ​ចៀស​មិន​បាន​ និយាយ​ឱ្យ​បាន​តិច​ជា​ទីបំផុត ហើយ​គេច​មុខ​ចេញ​ពី​គ្នា​កុំ​ឱ្យុ​តទល់​មុខ​គ្នា)។ បុគ្គល​ម្នាក់ៗ​ អាច​អនុវត្ត​ការ​កោរ​មុខ​របស់​ខ្លួន​ដោយុ​ខ្លួន​ឯង​បាន

    • សម្ភារៈ​ប្រើ​ប្រាស់​សម្រាប់​កាត់សក់​ ឬ​ថែរក្សា​សម្ផស្ស​ ចាំបាច់​ត្រូវ​តែ​លាង​សម្អាត​ (បើ​លាង​នឹង​សាប៊ូ​មិន​បាន​ សូម​លាង​ ឬ​ត្រាំ​នឹង​អាល់កុល​ចំនួន ៤០ ទៅ ៦០​វិនាទី ជា​ចាំបាច់) រៀល​រាល់​ក្រោយ​ពេល​ប្រើ​ប្រាស់​សម្ភារៈ​ទាំង​អស់​​នោះ​រួច​ និង​មុន​ពេល​យក​មក​ប្រើ​ប្រាស់​លើ​បុគ្គល​ម្នាក់​ទៀត​ជា​ចាំបាច់។

    • ក្រណាត់ ឬ​កន្សែង​​ដែល​ប្រើ​ប្រាស់​សម្រាប់​គ្រប​មុខ​ ឬ​គ្រប​ដង​ខ្លួន​បុគ្គឡ​ដែល​ត្រូវ​កាត់សក់​ចាំបាវច់​ ហាម​ដាច់​ខាត​មិន​ត្រូវ​ប្រើ​បន្ត​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​ ឬ​ត្រូវ​ប្រើ​តែ​ម្ដង​គត់​សម្រាប់​ម្នាក់​ ហើយ​ត្រូវ​តែ​បោក​គក់​សម្អាត​នឹង​សាប៊ូ ហាល​ថ្ងៃ​ជា​ប្រចាំ​នូវ​ក្រណាត់​ ឬ​កន្សេង​ ដែល​បាន​​ប្រើ​​សម្រាប់​​តែ​បុគ្គល​ម្នាក់​រួច​ហើយ​នោះ។ ​​​

    • ជាង​កាត់​សក់ ឬ​ថែរក្សា​សម្ផស្ស​ត្រូវ​ពាក់​ស្រោមដៃ​ថង់​ប្លាស្ទិក​ ឬ​ហ្កង់ (Glove) 
    • កៅអីកាត់សក់ ឬ​កៅអីអង្គុយ ត្រូវ​ដាក់​ឱ្យ​មាន​គម្លាត​ពី​គ្នា​លើ់ស​ពី​ ១ម៉ែត្រកន្លះ​ឡើង​ 
    • ក្រោយ​ពី​កាត់សក់​រួច​ត្រូវ​មុជ​ទឹក ដុស​សាប៊ូ កក់សក់ សម្អាត​ខ្លួនប្រាណភ្លាមៗ មុន​នឹង​ជួប​ជា​មួយ​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន​នៅ​ក្នុង​ផ្ទះ
    • ទាំង​អ្នក​កាត់​សក់​ និង​អ្នក​ដែល​ត្រូវ​កាត់សក់ ត្រូវ​ចៀស​វាង​ការ​ចាប់​ដៃគ្នា និង​ចៀស​វាង​ការ​ប៉ះពាល់​គ្នា​ដោយ​ផ្ទាល់អតិប្បរមា ក្នុង​អំឡុង​ពេល​កាត់សក់ ឬ​សកម្មភាព​ថែរក្សា​សម្ផស្ស​។
    • បុគ្គល​ដែល​មាន​បញ្ហា​សុខភាព​ ឬ​មិន​ស្រួល​ខ្លួន​ ត្រូវ​ស្វែង​រក​ការ​ពិនិត្យ​ព្យាបាល​ ដោយ​ហៅ​ទៅ​លេខ ១១៥ ឬ​ទៅ​មន្ទីរពេទ្យរដ្ឋ​ ដោយ​មិន​ត្រូវ​មក​រក​សេវាកាត់​សក់ ថែរក្សា​សម្ផស្ស និង​សេវាពាក់ព័ន្ធឡើយ៕ 


X
5s