​ក្រសួង​​អំពាវនាមិនឱ្យ​ប្រើ​ប្រាស់ឧបករណ៍​ធ្វើ​តេស្ត​រក​កូវីដ​១៩​ រហ័សដោយខ្លួនឯង​



ការ​ធ្វើ​តេស្ត​​រក​​កូវីដ​១៩ ​ដោយ​ខ្លួន​ឯង​មិន​មែន​ជា​ជម្រើស​​ដ៏​ត្រឹម​ត្រូវ​នោះ​ទេ​ ខណៈ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ព្រឹក​នេះ​ បាន​​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ កុំ​ឱ្យ​ប្រើ​ប្រាស់​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​វីរុស​កូវីដ១៩។ 

​​ការ​អំពាវនាវ​បែប​នេះធ្វើ​ឡើង​បន្ទាប់​ពី​មាន​សកម្មភាព​​ផ្សព្វផ្សាយ​លក់​ឧបករណ៍​ធ្វើ​តេស្ត​រកកូវីដ១៩រហ័ស​ រហូត​ដល់​មា​ន​ការ​បង្ហោះ​ប្រើ​និង​ធ្វើ​តេស្ត​សាកល្បង​ដោយ​បុគ្គល​សាធារណៈ​ (តារា) ទៀត​ផង។ បើ​តាម​ការ​អះអាង​របស់​ក្រសួង ឧបករណ៍​ទាំង​អស់​នោះ​ មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​ នូវ​ភាព ត្រឹមត្រូវ​ ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​តេស្ត​នៅ​ឡើយ​ទេ​ ជា​ពិសេស​​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​តេស្ត​រហ័ស​គឺ​ទទួល​បាន​ទាប​ណាស់​ ហើយ​ក៏​​មាន​ការ​ចេញ​លទ្ធផល​មក​មិន​ច្បាស់​លាស់​ច្រើន​ណាស់​ដែរ។ 

​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ ​​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​រក​កូវីដ​១៩​ មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​នៅ​ឡើយ​ទេ​ ហើយ​ជនណា​ដែល​យក​ឧបករណ៍​​ទាំង​នោះ​មក​ផ្សព្វផ្សាយ​ ដើម្បី​លក់​ដូរ​ជា​សាធារណៈ​ ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ ត្រូវ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាស់​ជា​ធរមាន។

រហូត​មក​ដល់​ពេល​នេះ​ សម្រាប់កម្ពុជា មាន​តែ​វិទ្យាស្ថានជាតិស្រាវជ្រាវ​សុខភាពសាធារណៈ និង​វិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា តែប៉ុណ្ណោះ​ដែល​អនុវត្តន៍​នូវ​គោលការណ៍​ស្រប​តាម​ស្ដង់ដារ​របស់​អង្គការ​សុខភាពពិភពលោក ដែល​មាន​ការ​ចេញ​លទ្ធផល​ទទួល​ស្គាល់ត្រឹមត្រូវ។

សូមអាន៖ តើម្ចាស់អាជីវកម្មមានឱកាសអ្វីខ្លះ ក្នុងគ្រាជំងឺ Covid19 កំពុង​វាយលុកនេះ?

គូសបញ្ជាក់ថា​ បើ​គិត​មក​ដល់​ព្រឹកម៉ោង ៩​ថ្ងៃទី២៩ ខែមីនា​នេះ​ កម្ពុជាមានអ្នក​ឆ្លង​ថ្មី តែ ១ករណីប៉ុណ្ណោះ សរុបកើនដល់ ១០៣ករណី ស្ត្រី ២៨នាក់ និង​បុរស ៧៥នាក់៕​

ដោយ៖ រតនៈវិភូ

 

 

X
5s