រថភ្លើងល្បើនលឿននៅបារាំង បានក្លាយជាឡានពេទ្យសម្រាប់ដឹកអ្នកជំងឺកូវីដ ទូទាំងប្រទេស
យោងតាមរបាយការណ៍ពីសំណាក់អាជ្ញាធរនៃប្រទេសបារាំងបានឲ្យដឹងថា រថភ្លើងល្បឿនលឿនប្រភេទ TGV ត្រូវបានប្រើធ្វើជារថយន្តសម្រាប់ដឹកជញ្ជូនអ្នកជំងឺពីភាគខាងកើត ទៅភាគខាងលិច របស់ប្រទេស។ នេះបើតាមសេចក្ដីរាយការណ៍ពី Business Insider។
ដោយតំបន់នៃភាគខាងកើតប្រទេសបារាំង ត្រូវរងគ្រោះខ្លាំងដែលជាហេតុធ្វើឲ្យខ្វះខាតកន្លែងសម្រាប់ដាក់អ្នកជំងឺ ដូច្នេះរដ្ឋាភិបាលបានសម្រេចចិត្តយកអ្នកជំងឺឆ្លងបន្ថែមទៅដាក់ព្យាបាលនៅមន្ទីរពេទ្យ The Loire Valley ភាគខាងលិចដែលមានកន្លែងទំនេរច្រើន ដោយប្រើមធ្យាបាយដឹកអ្នកជំងឺតាមរយៈរថភ្លើងល្បឿនលឿន (High-Speed Trains)។
រថភ្លើងល្បឿនលឿននេះ មានល្បឿនអតិបរមា ១៨៥ម៉ាយក្នុងរយៈពេលមួយម៉ោង (ស្មើនឹង ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង) ដូច្នេះវាគ្មានបញ្ហាសម្រាប់ការធ្វើដំណើរចម្ងាយ ៥០០ម៉ាយ (៨០០គីឡូម៉ែត្រ) ពី Strasbourg ទៅ Angers ដោយចំណាយពេលប្រហែល ៥ម៉ោងប៉ុណ្ណោះ។ នៅក្នុងរថភ្លើងនីមួយៗគឺមានម៉ាស៊ីនខ្យល់អុកស៊ីសែនគ្រប់គ្រាន់ និងមានបុគ្គលិកពេទ្យចំនួន ៦នាក់ផងដែរ។
លោកវេជ្ជបណ្ឌិត Lionel Lamhaut ជាអ្នកទទួលបន្ទុក ដឹកអ្នកជំងឺបានប្រាប់ទូរទស្សន៍បារាំងថា «ការធ្វើដំណើរតាមរថភ្លើង វាមានភាពរលូនជាងការធ្វើដំណើរតាមឧទ្ធម្ភាគចក្រ និងអាចដាក់អ្នកជំងឺបានច្រើនទៀតផង។ ហើយយើងបានត្រៀមរួចជាស្រេចក្នុងការដឹកអ្នកជំងឺបន្ថែមទៀតនៅទូទាំងប្រទេសបារាំង និងសូម្បីតែនៅអ៊ឺរ៉ុបប្រសិនបើពួកគេអនុញ្ញាត»៕
អត្ថបទពាក់ព័ទ្ធ៖
- អាមេរិកផលិតបានឧបករណ៍ធ្វើតេស្ត Covid19 រកឃើញលទ្ធផលត្រឹមតែជាង ៥នាទី
- បុរសឥណ្ឌាម្នាក់ជា Super-spreader ធ្វើឱ្យមនុស្ស ៤ម៉ឺននាក់ត្រូវធ្វើចត្តាឡីស័ក្តិ
ដោយ៖ Anthony