នាយករដ្ឋមន្រ្តីអង់គ្លេសធ្វើតេស្តលទ្ធផលវិជ្ជមានកូវីដ១៩ បន្ទាប់ពីព្រះអង្គម្ចាស់អង់គ្លេស Charles
នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។ នេះបើយោងតាមការបង្ហោះវីដេអូរបស់លោកលើបណ្ដាញសង្គម Twitter យកមកចុះផ្សាយដោយកាសែត kmov។
នៅលើសារវីដេអូលើ Twitter នោះ លោកបាននិយាយថា៖ «ក្នុងរយៈពេល២៤ម៉ោងខ្ញុំមានរោគសញ្ញាមិនសូវធ្ងន់ធ្ងរទេ ហើយត្រូវបានធ្វើតេស្តឃើញថាមានផ្ទុកជំងឺកូវីដ១៩។ ខ្ញុំនាពេលនេះកំពុងដាក់ខ្លួនដាក់ដោយឡែក ប៉ុន្តែខ្ញុំនៅតែបន្តដឹកនាំតាមរយៈកិច្ចប្រជុំតាមវីដេអូដដែល។ ពួកយើងទាំងអស់គ្នានឹងអាចសម្លាប់កូវីដ១៩បាន។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃពុធកន្លងទៅ ព្រះអង្គម្ចាស់ Charles របស់អង់គ្លេស ធ្វើតេស្តឃើញលទ្ធផលវិជ្ជមាននៃកូវីដ១៩ ហើយព្រះអង្គកំពុងធ្វើចត្តាឡីស័ក (កំពុងដាក់ខ្លួននៅដាច់ពីអ្នកដទៃ) នៅប្រទេសស្កុតឡែន៕
អត្ថបទទាក់ទង៖
- ព្រះអង្គម្ចាស់អង់គ្លេស Charles វិជ្ជមាន Covid19 ទំនងដោយសារព្រះរាជសកម្មភាពជាសាធារណៈ
- ចិន អាមេរិកកំពុងចោទគ្នា អ៊ីតាលីអះអាងថារកឃើញកូវីដ១៩ តាំងពីខែវិច្ឆិកា មកម្លោះ
ដោយ៖ លង់ វណ្ណៈ