ចុម! អ្នកជំនាញរកឃើញថា ពី៣ ទៅ ១០ភាគរយនៃអ្នកជាសះស្បើយនៅចិន ធ្វើតេស្តវិជ្ជមានជាថ្មីម្តងទៀត
ក្រុមគ្រូពេទ្យជំនាញនៅទីក្រុងវូហាន បានបង្ហាញលទ្ធផលនៃការសិក្សា និងធ្វើតេស្តរបស់ខ្លួនថា ប្រហែលជា ៣ ទៅ ១០ ភាគរយនៃអ្នកជំងឺដែលបានជាសះស្បើយពីកូវីដ១៩ហើយ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានម្តងទៀត បន្ទាប់ពីអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យ។ នេះបើយោង តាមការចុះផ្សាយដោយសារព័ត៌មានចិន South China Morning Post។
ជាមួយគ្នានេះដែរ សារព័ត៌មាន Life Time ដែលជបុត្រសម្ព័ន្ធនៃសារព័ត៌មានសុខភាព People’s Daily បានចុះផ្សាយកាលពីសប្តាហ៍មុនថា ចំពោះការធ្វើតេស្តនៅតាមទីកន្លែងសម្រាប់ដាក់ អ្នកដែលធូរស្រាលហើយនៅវូហាន (ទីកន្លែងសម្រាប់ដាក់អ្នកជំងឺទើបតែជាថ្មីៗ) ក៏ត្រូវបានគេរកឃើញពី ៥ ទៅ ១០ភាគរយនៃអ្នកជម្ងឺទាំងអស់បានធ្វើតេស្តវិជ្ជមានម្តងទៀត និងរបាយការណ៍មុនៗ កំ៏បានលើកឡើងផងដែរ ពីករណីមួយទៀត កាលពីថ្ងៃអាទិត្យ ដែលគ្រួសារ ១ នោះមានសមាជិក ៣នាក់ នៅវូហាន ពួកគេត្រូវបានធ្វើតេស្តវិជ្ជមានម្តងទៀត។
ស្របគ្នានេះដែរលោក Wang Wei ប្រធានមន្ទីរពិសោធន៍ Tongji ប្រាប់ទៅទូរទស្សន៍ CCTV ថា ក្នុងចំណាមអ្នកជម្ងឺ ១៤៧ នាក់បានរកឃើញ ៥នាក់ ឬ ៣ភាគរយ ដែលបានធ្វើតេស្តវិជ្ជមានម្តងទៀតបន្ទាប់ពីបានជាសះស្បើយឡើងវិញ។
រាល់ការធ្វើតេស្តវិជ្ជមានម្តងទៀតនេះ ត្រូវបានលោក Wang បញ្ជាក់ច្បាស់ៗថា៖ «អ្នកដែលធ្វើតេស្តវិជ្ជមានទាំងអស់នោះ មិនបានឆ្លងពីមនុស្សដែលនៅជុំវិញខ្លួនពួកគេនោះទេ (ក្រុមគ្រួសារ) ព្រោះវាមិនទាន់មានភ័ស្តុតាងណាមួយត្រូវបានបញ្ជាក់ឡើយ តែវាអាចកើតឡើងជាថ្មីពេលដែលពួកគេជាសះស្បើយពីជម្ងឺ»។
ប្រភពរូបភាព៖ VOX
ចំណែកលោក Tong Chaohui អ្នកជំនាញខាងជម្ងឺផ្លូវដង្ហើមមកពីក្រុមការងាររដ្ឋាភិបាលកណ្តាលនៅហ៊ូប៉ី (Expert from a central government task force in Hubei) ក៏មានប្រសាសន៍ថា «អ្នកដែលបានធ្វើវិជ្ជមានម្តងទៀតទាំងនោះ មិនបានឆ្លងពីសមាជិកក្រុមគ្រួសាររបស់ពួកគេទេ ឬក៏បានចម្លងទៅនរណាម្នាក់នោះដែរ»។
ក្នុងសេចក្តីថ្លែងមួយទៅកាន់កាសែតផ្លូវការ Hubei Daily នៅដើមសប្តាហ៍នេះលោក Tu Yuanchao អនុប្រធានគណៈកម្មការសុខាភិបាល Hubei បាននិយាយថា «អ្នករកឃើញនៅក្នុងការតេស្តវិជ្ជមានម្តងទៀតនឹងត្រូវបានបញ្ជូនទៅកន្លែងដាច់ដោយឡែកសម្រាប់ធ្វើការសង្កេតរយៈពេល ២ សប្តាហ៍»។
ឧប្បត្តិហេតុទាំងនេះ បានធ្វើឲ្យអ្នកជំនាញមានការព្រួយបារម្ភ និងមិនគួរឲ្យទុកចិត្តក្នុងរកឃើញដានវីរុសនៅក្នុងអ្នកជម្ងឺដែលបានរកឃើញ ថា អាចមានភាពប្រែប្រួល និងសេ្ថរភាពនៃឧបករណ៍ធ្វើតេស្ត។ ហើយអ្វីដែលអ្នកជំនាញ និងក្រុមគ្រូពេទ្ យនៅទីក្រុងវូហានបានរកឃើញនេះ វាមិនទាន់ត្រូវបានគេបញ្ជាក់ថាមកពីហេតុអ្វីឲ្យពិតប្រាកដនោះទេ៕
អត្ថបទពាក់ព័ន្ធ៖
- តើដឹងទេ កូវីដ១៩អាចធន់នឹងបរិយាកាសខាងក្រៅបានយូរប៉ុណ្ណា?
- ចិន អាមេរិកកំពុងចោទគ្នា អ៊ីតាលីអះអាងថារកឃើញកូវីដ១៩ តាំងពីខែវិច្ឆិកា មកម្លោះ
- អាល្លឺម៉ង់ស្ថិតនៅក្នុងបញ្ជីប្រទេសមានអ្នកឆ្លងកូវីដច្រើនជាងគេទាំង ៥ តែហេតុផលនេះដែលមានអ្នកស្លាប់តិច
ដោយ៖ Anthony