Covid19 នៅកម្ពុជា៖ ម្ដាយទារក ៤ខែដែលឆ្លងពីឪពុកជនជាតិបារាំង ក៏ឆ្លង​ Covid19 ដែរ​​



ម្ដាយទារក ៤ខែដែលឆ្លងពីឪពុកជនជាតិបារាំង​អាយុ ៣៥​ឆ្នាំ​ ​ក៏​ត្រូវ​បាន​ធ្វើ​តេស្ត​ និង​រក​ឃើញ​ថា​ មាន​ឆ្លង Covid19 ដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មានចុង​ក្រោយ​របស់​ក្រសួងសុខាភិបាល​ដែល​ទើប​ចេញ​ផ្សាយ​នៅ​ម៉ោង​ប្រមាណ​ជាង ១០ យប់​ថ្ងៃទី២៣ ខែមីនា នេះ។ ​

ស្ត្រីជនជាតិបារាំងអាយុ ២៨​ឆ្នាំ​ខាង​លើ​ ជា​អ្នក​មើលថែទារកអាយុ ៤ខែ​ ​ដែល​ឆ្លង​​កូវីដ១៩ ពី​ឪពុក ​ដែល​បាន​និង​កំពុង​សម្រាកព្យាបាលនៅ​មន្ទីរពេទ្យគន្ធរបុប្ផា ខណៈ​បុរស​ឪពុក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត។ 

បើ​គិត​មក​ដល់​​ម៉ោង ១០​និង៣០​នាទី ​យប់​​ថ្ងៃ​ទី​២៣ ខែ​មីនា​ នេះ​ ​កម្ពុជា​មាន​អ្នក​វិជ្ជមាន​វីរុសកូវីដ១៩​ សរុបចំនួន ៨៧នាក់ ​ ក្នុង​នោះ​មានអ្នកជាសះស្បើយ​ ២នាក់​ មាន​ចិនម្នាក់ និង​ស្ត្រីជនជាតិអង់គ្លេស  ១នាក់។

សរុបត្រួសៗ៖ 

  • ជនជាតិចិន ១នាក់ (ខេត្តព្រះសីហនុ) ជាសះស្បើយ
  • ជនជាតិអង់គ្លេស ៣នាក់ (ម្នាក់ជាសះស្បើយ) 
  • ជនជាតិកាណាដា ១នាក់
  • ជនជាតិប៊ែលហ្សិក ១នាក់
  • ជនជាតិបារាំង ៣៤នាក់ (ក្នុង​នោះមានកូនប្រុសបង្កើតអាយុទើប ៤ខែ)
  • ជនជាតិម៉ាឡេស៊ី ១២នាក់ 
  • និងជនជាតិខ្មែរ ៣៥នាក់ (បងប្អូនខ្មែរត្រលប់មកពីម៉ាឡេស៊ី មានចំនួន ២៣នាក់)៕
X
5s