WHO៖ ទោះគ្មានការព្យាបាលពិសេស តែ៨១%នៃអ្នកឆ្លងកូវីដ១៩ អាចជាសះស្បើយ១០០% ដោយ​ហេតុផលមួយ​នេះ​



អ្នកវិទ្យាសាស្ត្រផ្នែកវេជ្ជសាស្ត្រជាច្រើននាក់ បាន​និង​កំពុងធ្វើការលើការព្យាបាលដែលមានសក្តានុពលសម្រាប់ COVID-19 ហើយក៏បានរកឃើញថា  អ្នកជំងឺ Covid-19 នេះ នឹងជាសះស្បើយដោយឯកឯងពុំចាំបាច់ទទួលការព្យាបាលពិសេសណាមួយឡើយ។ 

យោងតាមការចេញផ្សាយពី resources.mazdigital.com តាមការឲ្យដឹងពីក្រុមគ្រូពេទ្យដែលព្យាបាល (ប្រភពពីប្រទេសចិន) និងមន្ត្រីអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ៨១% នៃ ករណីទាំងអស់គឺមានលក្ខណៈស្រាល ពិតណាស់ថា ១៤% អាចវិវត្តន៍ទៅជាធ្ងន់ធ្ងរបាន និង ៥%អាចបណ្តាលឲ្យស្លាប់តែក្នុងចំណោមវិវត្តន៍ទៅជាធ្ងន់ និងអ្នកស្លាប់ភាគច្រើនជាអ្នកដែលមានវ័យចាស់ និងមានជំងឺប្រចាំកាយ។ 

ស្របពេលជាមួយគ្នានេះ យោងតាមគេហទំព័ររបស់ Our Health Service បានរៀបរាប់ថា ភាគច្រើននៃអ្នកដែលឆ្លងវីរុស COVID-19 ដែលមានមានអាការៈដំបូង ឬអាការៈស្រាលអាចព្យាបាលខ្លួនឯងបានដោយការនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេលពី ២ ទៅ ៣សប្ដាហ៍ និងទទួលទានអាហារទាំងឡាយណាដែលជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។ តែវិធីដ៏ល្អមួយគឺទទួលយកការព្យាបាលធម្មតាជាមួយក្រុមគ្រូពេទ្យ ព្រោះវាអាចទុកចិត្តបានជាង។ 

អត្ថបទទាក់​ទង៖ សញ្ញាណទាំង ៥បង្ហាញ​ថា អ្នកកំពុង​មាន​ប្រពន្ធ័ភាពស៊ាំចុះ​ខ្សោយ​

យោងតាមប្រភពពីសារព័ត៌មាន timesofindia.indiatimes.com បានលើកឡើងពីករណីលោកស្រីវេជ្ជបណ្ឌិតជនជាតិអង់គ្លេសមួយរូបគឺលោកស្រី Clare Gerada ជាអ្នកដែលបានឆ្លងវីរុស COVID-19 បន្ទាប់ពីបានទៅធ្វើបទបង្ហាញមួយនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោកស្រីមិនបានទៅទទួលកាព្យាបាលណាមួយនៅមន្ទីរពេទ្យ (មកពីលោកស្រីជាវេជ្ជបណ្ឌិតស្រាប់) លោកស្រីបានមានប្រសាសន៍ថា បន្ទាប់ពីបានកត់សម្គាល់អាការៈមួយចំនួនចំពោះខ្លួនលោកស្រីដូចជា អស់កម្លាំង និងវិវត្តន៍ទៅជាក្អកស្ងួតបន្តិចបន្តួច តែគិតថាវាអាចបណ្ដាលមកពីការធ្វើដំណើររយៈចំងាយឆ្ងាយ។ តែស្ថានការណ៍កាន់តែឈានទៅអាក្រក់នៅពេលដែលលោកស្រីមានការឈឺចាប់ក្នុងបំពង់ក វាហាក់ដូចជាមានអ្នកយកកាំបិតមកអារបំពង់ករបស់លោកស្រី វាវពិតជាឈឺខ្លាំង ព្រោះសូម្បីក្នុងច្រមុះ និងមាត់ រួមទាំងបំពង់ករបស់លោកស្រីមានឡើងពងបែក និងដំបៅជាច្រើន។ ក្នុងរយៈពេល ២ ថ្ងៃលោកស្រីមិនអាចសូម្បីបរិភោគអ្វីដោយសារភាពឈឺចាប់ បូករួមជាមួយអាការៈមិនឃ្លានផង តែ លោកស្រីបានព្យាយាមទទួលទានទឹក និងទឹកក្រូចដែលមានជាតិជូរៗ។ លើសពីនេះលោកស្រីក៏បានបញ្ជាក់ដែរថា វាពិតជាអាក្រក់ដែលលោកស្រីត្រូវផឹកថ្នាំ Paracetamols ក្នុងពេល ២ម៉ោងម្តង។ 

លោកស្រីក៏បានបញ្ជាក់ពីការព្យាបាលខ្លួនឯងដោយស្នាក់នៅក្នុងផ្ទះ អ្វីដែលសំខាន់សម្រាប់លោកស្រី និងស្វាមីគឺការរក្សាគម្លាតចម្ងាយ ស្នាក់នៅដាក់ដោយឡែកពីគ្នា ប្រើពេលអស់ ២សប្ដាហ៍ក្នុងការព្យាបាលខ្លួនឯង ទើបធ្វើឲ្យលោកស្រីអាចធូរស្រាលពីអាការៈនេះ។ 

អត្ថបទទាក់​ទង៖ ចិនបញ្ចូនអ្នកជំនាញវិជ្ជសាស្ត្រ ៧រូប និងសម្ភារៈវិជ្ជសាស្ត្រ មកកម្ពុជា​

ជាមួយគ្នានេះដែរ wgntv.com បានលើកឡើងដែរថា ទោះជាមិនទាន់មានថ្នាំ ឬវ៉ាក់សាំងសម្រាប់ព្យាបាល COVID-19 ក្តី តែគ្រូពេទ្យចិនដែលបាន និងកំពុងព្យាបាលអ្នកជម្ងឺ COVID-19 បានប្រើថ្នាំសម្រាប់ថ្នាំ HIV និងថ្នាំសម្រាប់ព្យាបាលគ្រុនចាញ់ រួមទាំងថ្នាំដទៃផ្សេងទៀត ដើម្បីជួយឲ្យអ្នកជំងឺបានធូរស្បើយឡើងវិញ។

ដោយឡែក អ្នកស្រាវជ្រាវជនជាតិអូស្ត្រាលីក៏បានបញ្ជាក់ថាដូចគ្នានេះដែរថា ការព្យាបាលអ្នកជំងឺ COVID-19 គឺប្រើថ្នាំគ្រុនចាញ់ និង chloroquine ដែលជួយកំចាត់វីរុស និងជួយបំបាត់អាការៈរលាកក្នុងសួតរបស់អ្នកជំងឺផងដែរ។ អង្គការសុខភាពពិភពលោកធ្លាប់បានប្រកាសពីការហាមប្រាមការប្រើថ្នាំពពួក ibuprofen លើការព្យាបាល COVID-19 ព្រោះវាអាចនឹងបង្កផលប៉ះពាល់ខ្លាំងទៅវិញ និងជំនួសដោយការប្រើថ្នាំ Paracetamols វិញ ។  

អត្ថបទទាក់​ទង៖ បើសង្គមបន្តធ្វើរឿងទាំង ពីរនេះទៀត ប្រហែលអ្នកស្លាប់មុនកូរ៉ូណាទៅទៀត

គេហទំព័ររបស់ Our Health Service ដដែលក៏បានបញ្ជាក់បន្ថែមថា ក្នុងករណីដែលអ្នកមានការសង្ស័យលើខ្លួនឯងថាបានឆ្លងវីរុស COVID-19 កម្រិតស្រាលដំបូង អ្វីដែលអ្នកត្រូវធ្វើគឺការដាក់ខ្លួនឯងនៅដាច់ដោយឡែកពីអ្នកដទៃ និងអនុវត្តវិធីសាស្រ្តខាងក្រោមនេះ

  1. នៅដាច់ដោយឡែកពីអ្នកដទៃ
  2. សម្រាក និងគេងឲ្យបានគ្រប់គ្រាន់
  3. ទទួលទានទឹកឲ្យបានច្រើន
  4. ទទួលទានស្អាត មានអនាម័យ
  5. ហាមជក់បារី
  6. កុំឲ្យកំដៅខ្លួនឡើងខ្ពស់លើស ៣៨អង្សារ
  7. ហាត់ប្រាណ តែមិនធ្វើខ្លាំងហួសកម្រិងនាំឲ្យរាងកាយ សាច់ដុំឈឺចាប់ខ្លាំង

ក្នុងករណី ១៤ ថ្ងៃនៃការផ្ដាច់ខ្លួនរបស់អ្នកនៅតែមិនធូរស្រាល អ្នកត្រូវរួសរាន់ទទួលយកការព្យាបាលពិសេសឲ្យបានត្រឹមត្រូវពីសំណាក់គ្រូពេទ្យជំនាញឲ្យបានឆាប់៕

ដោយ៖ យ៉ាយ៉ា

 

X
5s