កុំបារម្ភពេករឿងថៃបិទព្រំដែន ព្រោះថាសកម្មភាពពាណិជ្ជកម្មនៅតែមាន គ្រាន់តែថា..
ថៃបានប្រកាសបិទព្រំដែនបណ្ដោះអាសន្នគ្រប់ច្រករបៀង និងច្រកសំខាន់ទាំងអស់ ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ ពោលគឺរហូតដល់ថ្ងៃទី៥ ខែមេសា ក្នុងយុទ្ធនាការទប់ស្កាត់វីរុសកូរ៉ូណាថ្មី Covid19។ ទន្ទឹមនឹងនេះដែរ ពលករខ្មែរក៏បាននិងកំពុងសម្រុកមកចូលប្រទេសវិញ តាមច្រករបៀងផ្សេងៗ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានអគ្គកុងស៊ុលប្រចាំនៅខេត្តសាកែវ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ក៏ត្រូវបិទដូចគ្នា ប៉ុន្តែអនុញ្ញាតឱ្យតែរថយន្តដឹកទំនិញធុនធំចេញចូលតែប៉ុណ្ណោះ។ ជាមួយគ្នានេះ អ្នកបើករថយន្តក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពយ៉ាងត្រឹមត្រូវពីសំណាក់សមត្ថកិច្ចថៃ។