ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ២នាក់បន្ថែមទៀត សរុប ៥៣នាក់​



ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន ២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់ ៥៣នាក់ហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល មុននេះបន្ដិច។

ការរកឃើញ ២ករណីថ្មីនេះ គឺ​ទៅ​លើ​បុរសជនជាតិបារាំងអាយុ ៦៧ឆ្នាំ និង ៨០ឆ្នាំ ជាភ្ញៀវទេសចរណ៍​ដែល​ធ្វើ​ដំណើរ​មក​ដល់​ខេត្តព្រះសីហនុ​កាល​ពីថ្ងៃ​ទី១៨ ខែមីនា ហើយគ្រោង​ចាកចេញទៅវិញនៅថ្ងៃទី២១ ខែមីនានេះ។ បច្ចុប្បន្ន​បុរសទាំងពីរត្រូវ​បាន​ដាក់ព្យាបាល​ដាច់​ដោយ​ឡែក នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ ​

គួរឲ្យដឹងផងដែរថា មកដល់ពេលនេះកម្ពុជាមានអ្នកផ្ទុកកូវីដ១៩ ចំនួន ៥៣ករណី។

 

X
5s