តើ​ពិតទេ​ដែល​ថា ការ​ទទួលទាន​ទឹកអាច​ជួយការពារជំងឺកូវីដ១៩មែនទេ? សូម​មើល​ការអះអាងរបស់អ្នកជំនាញ​



នៅ​ស្របពេល​ដែល​ពិភពលោក​កំពុង​វាយលុក​ដោយ​ជំងឺកូវីដ១៩ មានពាក្យចចាមរាមជាច្រើនជឿថា ការញ៉ាំទឹកជាប្រចាំ និងការរក្សាមាត់របស់អ្នកឲ្យមានសំណើមអាចជួយការពារអ្នកពីវីរុសនេះបាន។  ទន្ទឹម​នឹង​គ្នា​នេះ បើ​យោង​តាមការចុះផ្សាយរបស់ AFP Fact Check បញ្ជាក់ការញ៉ាំទឹករៀងរាល់១៥នាទីម្ដងអាចជួយលាងមេរោគចូលទៅក្នុងក្រពះរបស់អ្នក ហើយអាស៊ីតក្នុងក្រពះនឹងធ្វើការសម្លាប់មេរោគទាំងនោះ។

ឆ្លើយតប​ទៅ​នឹង​ការ​យល់ឃើញ​ខាងលើ​នេះ គេ​មិនទាន់មានការសិក្សាស្រាវជ្រាវណាមួយដែលបញ្ជាក់ថាការញ៉ាំទឹកអាចជួយការពារការឆ្លងកូវីដ១៩ នៅឡើយទេ។

​យោង​តាម​ប្រសាសន៍​របស់​លោកស្រី Kalpana Sabapathy អ្នកជំនាញផ្នែកការសិក្សាពីការរាលដាលរបស់មេរោគ ក្នុង  London School of Hygiene and Tropical Medicine បានពន្យល់ថា ការឆ្លងការឆ្លងកូវីដ ១៩ បន្ទាប់ពីអ្នកប្រឈមមុខនឹងភាគល្អិតតូចៗរាប់ពាន់ រាប់លាន ដូចនេះការលាងសម្អាតភាគល្អិតតូចៗតូចទៅក្នុងពោះវៀនរបស់អ្នកហាក់មិនសូវមានប្រសិទ្ធភាពនោះទេ។ 

លោកស្រី​បានបន្តទៀតថា៖ អ្នកប្រហែលមានជាប់មេរោគនៅក្នុងច្រមុះរបស់អ្នក បើទោះបីវីរុសនោះមិនទាន់អាចស្វែងរកផ្លូវចូលទៅក្នុងកោសិការទៅក្នុងប្រព័ន្ធបង្ហើមក៏ដោយ។ ជាមួយគ្នានោះដែរមនុស្សមួយចំនួនអាចនឹងឆ្លងវីរុសនេះតាមរយៈការយកដៃទៅប៉ះមុខ មាត់ ឬភ្នែកជាដើម។

ចំណែក​លោក វេជ្ជបណ្ឌិត Susan Wootton អ្នកជំនាញជំងឺឆ្លងនៅសាលាវេជ្ជសាស្ត្រ McGovern (McGovern Medical School) ក៏​​មិន​បាន​រក​ឃើញ​ផងដែរ​ថា ការ​ការពារ​ជំងឺកូវីដ ១៩ ​នេះ​​ មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​​ការ​ញាំទឹក​នេះ​​។ ប៉ុន្តែ​លោកបញ្ជាក់​ថា ការរក្សាសារធាតុទឹក និងការគេងឲ្យបានគ្រប់គ្រាន់គឺសំខាន់ខ្លាំងណាស់ក្រោយពីអ្នកជំងឺជាសះស្បើយពីជំងឺ​នេះ។

ជាមួយគ្នានោះដែរ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាគ្មានភស្ដុតាងណាដែលថាការលាងច្រមុះជាមួយនឹងទឹកអំបិលអាចការពារការឆ្លងវីរុសកូរ៉ូណានៅឡើយទេ។  ប៉ុន្តែការខ្ពុលមាត់នឹងទឹកអំបិលអាចជួយសម្រួលបំពង់ក ហើយអ្នកត្រូវរក្សាសារជាតិទឹកនៅពេលមានប្ដាសាយ ឬផ្ទុកកូវីដ១៩៕

 

 

X
5s