ចិនប្រកាស គ្មានការឆ្លងកូវីដ១៩ក្នុងខេត្តហ៊ឺបៃ ជាលើកដំបូង
ចិនបានរាយការណ៍អំពីការគ្មានករណីការឆ្លងកូវីដ ១៩ជាលើកដំបូង គិតចាប់ពីការផ្ទុះវីរុសមួយនេះឡើងមក។ នេះបើយោងតាមការចុះផ្សាយរបស់ SCMP។
គណៈកម្មាធិការសុខាភិបាលជាតិ (National Health Commission) បានប្រកាសថានេះជាលើកដំបូងហើយក្នុងខេត្តហ៊ឺប៉ៃ គ្មានការឆ្លងជាលើកដំបូងទាំងក្នុងនិងក្រៅប្រទេស ប៉ុន្តែការឆ្លងទូទាំងប្រទេសសរុបមាន ៣៤ករណី ដែលករណីទាំងនោះសុទ្ធតែនាំចូលមកពីក្រៅប្រទេសទាំងអស់។
ជាមួយគ្នាផងដែរ ចំនួនអ្នកស្លាប់ក៏បានធ្លាក់ចុះដូចគ្នាដោយមានត្រឹមតែ ៨ករណីប៉ុណ្ណោះដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបមាន ៣ ២៤៥ករណីក្នុងប្រទេសចិន។
ទោះបីជាយ៉ាងណាក៏ដោយ កីរណីអ្នកឆ្លងទូទាំងសកលលោកមានការកើនឡើង ដោយអ៊ីតាលីបានប្រកាសថាមាន ៣៥២៦ករណី អាល្លឺម៉ង់មាន ៤ ០៧០ករណី និងអេស្ប៉ាញមាន ៤ ៧១៩ករណី និងអាមេរិក ១ ៨៧៥ករណី៕