ការសិក្សាថ្មី៖ ពាក់តែម៉ាស់មុខ តែភ្នែករបស់អ្នកក៏ឆ្លងមេរោគ COVID-19 ដែរ
អ្នកវិទ្យាសាស្ត្របាន យកសត្វស្វាដែលមានសុខភាពល្អ រឹងមាំចំនួនបួនក្បាលដើម្បីធ្វើការពិសោធន៍នៃវីរុសកូវីដ១៩ និងបានរកឃើញថាក្នុងខ្លួនសត្វស្វាមានប្រព័ន្ធភាពសុំាយ៉ាងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩ និងបានស្រាវជ្រាវរកឃើញពីការឆ្លងវីរុសតាមរយៈភ្នែកបើទោះបីជា មានការការពារដោយពាក់ម៉ាសមុខក៏ដោយ។ នេះបើយោងតាមការចុះផ្សាយេបស់សារព័ត៌មានចិន South China Morning Post។
ការសិក្សាស្រាវជ្រាវមួយ ដឹកនាំដោយលោកសាស្ត្រាចារ្យ Qin Chuan រួមជាមួយនឹងសហការីរបស់គាត់ បានធ្វើការពិសោធន៍ទៅលើសត្វស្វាចំនួន 4ក្បាលដែលមិនមានផ្ទុកនូវ Covid-19។ បន្ទាប់មកពួកគេបានយកមេរោគ Covid-19 ទៅចាក់បញ្ចូលទៅក្នុងខ្លួនស្វាទាំងបួននោះ។ បីថ្ងៃក្រោយមកវាក៏បានបញ្ចេញអាការៈមួយចំនួនដូចជា ពួកវាចាប់ផ្តើមវិវត្តន៍ខ្លួនទៅជាក្តៅខ្លួន ពិបាកដកដង្ហើម បាត់បង់ចំណង់អាហារ និងទម្ងន់ជាដើម។ ក្រោយពី ៤ថ្ងៃបន្ទាប់មកទៀតលោក Qin បានរកឃើញមានសត្វស្វាមួយក្បាលដែលបានរកឃើញថាវីរុសបានរាលដាលពាសពេញរាងកាយរបស់វាពីច្រមុះរហូតដល់ប្លោកនោមជាមួយនឹងការខូចខាតជាលិការសួត។ ចំណែកឯសត្វស្វានៅសេសសល់ក៏ធ្វើតេស្តវិជ្ជមានគ្រាន់តែវាមានលក្ខណៈស្រាល ទោះជាយ៉ាងណាបានជាសះស្បើយបន្តិចម្តងៗ ហើយទីបំផុតវាក៏ឈប់បង្ហាញរោគសញ្ញា។
ប្រហែលជាមួយខែក្រោយមកបន្ទាប់ពីការធ្វើរតេស្តបានទទួលលទ្ធផលអវិជ្ជមាន ហើយកាំរស្មីអ៊ិចបានបង្ហាញថាសរីរាង្គខាងក្នុងរបស់វាបានជាសះស្បើយយ៉ាងពេញលេញ ចំណែកឯសត្វស្វា ២ក្បាលបានឆ្លងវីរុសនេះតាមមាត់ទៅវិញ។ ការធ្វើកោសល្យវិច័យត្រូវបានអនុវត្តលើសត្វស្វាទាំងពីរនេះប្រហែលពីរសប្តាហ៍ក្រោយមក ហើយអ្នកស្រាវជ្រាវមិនអាចរកឃើញដានវីរុសនៅក្នុងខ្លួនរបស់ពួកគេទេ។ ទន្ទឹមនឹងនេះដែរកម្រិតអង្គបដិប្រាណ (Antibodies) ខ្ពស់ត្រូវបានគេរកឃើញបន្ទាប់ពីសប្តាហ៍ទី ២ ដែលបង្ហាញថាប្រព័ន្ធភាពស៊ាំត្រូវបានរៀបចំដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺនេះ។
ការពិសោធន៍មួយទៀតត្រូវបានធ្វើឡើង ដាច់ដោយឡែកមួយទៅលើសត្វស្វា ៣ក្បាល បន្ទាប់ពីបានធ្វើតេស្តរួចហើយសហការីរបស់លោក Qin ក៏បានរកឃើញថាទោះបីជាមនុស្សមានការប្រើប្រាស់ម៉ាសសម្រាប់ការពារក៏ដោយក៏មិនអាចទប់ទល់នឹងវីរុសនេះបានដែរព្រោះវាក៏អាចឆ្លងតាមរយៈភ្នែក។
ឧទាហរណ៍ដូចជាលោក Wang Guangfa ជាអ្នកជំនាញវេជ្ជសាស្រ្តជាន់ខ្ពស់មកពីទីក្រុងប៉េកាំង (A senior medical expert from Beijing) បានឆ្លងមេរោគបន្ទាប់ពីធ្វើដំណើរទៅវូហានដើម្បីស៊ើបអង្កេតពីការផ្ទុះឡើងដំបូង បើទោះជាពាក់ម៉ាសមុខ និងឧបករណ៍ការពារផ្សេងទៀតក៏ដោយ។ លោកបានសង្ស័យថាវីរុសបានចូលក្នុងខ្លួនរបស់គាត់តាមរយៈភ្នែកនៅពេលដែលគាត់ជូតញើសចេញពីថ្ងាសរបស់គាត់ ប៉ុន្តែមិនមានភស្តុតាងដើម្បីគាំទ្រទ្រឹស្តីនេះទេ។ ក្រោយមកគាត់បានជាសះស្បើយបន្ទាប់ពីព្យាបាលនៅផ្ទះក្នុងទីក្រុងប៉េកាំង ដោយមានរោគសញ្ញាស្រាល។
ដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តី Qin និងសហការី បានធ្វើបំណកស្រាយមួយទាក់ទងនឹងការផ្ទុកវីរុសនៅក្នុងភ្នែកសត្វស្វានោះ។ ការស៊ើបអង្កេតបន្ថែមទៀតបានបង្ហាញថាវីរុសអាចនឹងនៅទុំលើភ្នាសភ្នែកជាលិកា នៅខាងក្នុងត្របកភ្នែក និងគ្របលើភ្នែកពណ៌ស ហើយបន្ទាប់មកបានធ្វើដំណើរឆ្លងកាត់បំពង់បង្ហូរទឹកភ្នែកមុនពេលធ្លាក់នៅបំពង់ក។
ក្រុមអ្នកវិទ្យាសាស្ត្រខាងលើ បាន អះអាងថា ការឆ្លងអាចត្រូវបានកាត់បន្ថយដោយការលាងដៃជាទៀងទាត់ប្រចាំថ្ងៃ និងពាក់វ៉ែនតាការពារនៅពេលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជម្ងឺឬកន្លែងដែលមានមនុស្សច្រើនជាពិសេសសម្រាប់គ្លីនិក៕
អត្ថបទទាក់ទង៖ មន្ត្រីជាន់ខ្ពស់ចិន៖ ថ្នាំផ្ដាសាយ Favipiravir ប្រសិទ្ធភាពខ្ពស់ព្យាបាល Covid19!
ដោយ៖ Anthony