ចិនប្រើបច្ចេកវិទ្យាដ្រូនប្រយុទ្ធប្រឆាំងនឹងកូវីដ១៩​



ក្នុងរយៈពេលប៉ុន្មានខែមកនេះ ជំងឺកូវីដ១៩បានផ្លាស់ប្ដូររបៀបរបបក្នុងការរស់នៅរបស់ប្រជាជនចិន។ ក្នុងនោះបច្ចេកវិទ្យាដើរតួនាទីសំខាន់ក្នុងការជួយសម្រួលនិងកាត់បន្ថយការឆ្លងកូវីដ១៩។ រដ្ឋភិបាលចិនបានស្វែងរកវិធីសាស្ត្រថ្មីមួយដោយប្រើប្រាស់បច្ចេកវិទ្យាដ្រូនជាការឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមថ្មីមួយនេះ។ ខាងក្រោមនេះដែលចិនប្រើប្រាស់ដ្រូនក្នុងការជួយសម្រួលនិងទប់ស្កាត់ជំងឺកូវីដ១៩៖

១) បាញ់ថ្នាំ
ដ្រូនត្រូវបានប្រើប្រាស់ក្នុងប្រទេសចិនដើម្បីបាញ់ថ្នាំគីមីប្រឆាំងការឆ្លងវីរុសនៅទីតាំងផ្សេងៗ និងយាន្តយន្តដែលធ្វើដំណើរចេញពីតំបន់ដែលមានការឆ្លងវីរុសកូរ៉ូណា។ 

លោក Justin Gong សហស្ថាបនិក្រុមហ៊ុនផលិតដ្រូន XAG បានមានប្រសាសន៍ថា៖ «ប្រសិនបើប្រៀបធៀបនឹងការបាញ់ដោយមនុស្ស ការបាញ់ថ្នាំសម្លាប់មេរោគតាមដ្រូនមានប្រសិទ្ធភាពច្រើនជាង៥ដង»។

២) ដឹកជញ្ជូនសំណាក
ការដឹកជញ្ជូនសំណាកវីជ្ជសាស្ត្រតាមរយៈដ្រូនអាចជួយកាត់បន្ថយភាពមិនចាំបាច់របស់មនុស្ស។ លើសពីនេះ ការដឹកជញ្ជូនតាមដ្រូននេះនឹងជួយពន្លឿនលទ្ធផលការធ្វើតេស្ដក្នុងដំណាក់កាលធ្ងន់ធ្ងរសម្រាមអ្នកជំងឺ និងគ្រូពេទ្យថែមទៀត។

ការដឹកជញ្ជូនសំនាក់តាមរយៈដ្រូនបានដាក់ប្រើប្រាស់កាលពីខែមុន នៅពេលដែលមានមនុស្សស្លាប់៦០០នាក់ក្នុងប្រទេសនិងមានមនុស្សឆ្លង២៨ ០០០នាក់ ដោយការជួយកាត់បន្ថយការដឹកជញ្ជូនពី២០នាទី ឲ្យនៅត្រឹមតែ៦នាទីប៉ុណ្ណោះ។

៣) ដឹកជញ្ចូនសម្ភារៈ ចំណីអាហារ
ការដឹកជញ្ជូនសម្ភារៈផ្សេងៗតាមរយៈដ្រូនអាចជួយមនុស្សក្នុងការទួទួលបាននូវអាហារ និងទំនិញផ្សេងៗ ហើយនិងបង្កភាពងាយស្រួលដើម្បីដល់ប្រជាពលរដ្ឋកុំប៉ះពាល់អ្នកដទៃ។ ដោយមានការជួយពីរដ្ឋាភិបាល ក្រុមហ៊ុន e-commerce និងក្រុមហ៊ុនដ្រូនផង ថែមទាំងការជួយសម្រួលផ្នែកផ្លូវអាកាសផង ដ្រូនកាន់តែមានប្រសិទ្ធភាពក្នុងការដឹកជញ្ជូន ដោយប្រើពេលតែ១០នាទីប៉ុណ្ណោះ សម្រាប់ការដឹកជញ្ជូនចម្ងាយ២គីឡូម៉ែត្រ៕

ដោយ៖ លង់ វណ្ណៈ

 

 

X
5s