ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវផ្ដើមចេញពីអ្នក​



នៅខែមីនាឆ្នាំ ២០២០ អង្គការសុខភាពពិភពលោក (World Health Organization) បានចាត់ថ្នាក់ Covid-19 ថាជាជម្ងឺរាតត្បាតដែលមានការចម្ងង ឬឆ្លងទៅកាន់មនុស្សពេញមួយពិភពលោក។ នោះមានន័យថាជម្ងឺនេះមិនមែនគ្រាន់តែជាការផ្ទុះឡើង ឬសូម្បីតែការរីករាលដាលប៉ុណ្ណោះទេ គឺវីរុសនេះត្រូវបានរីករាលដាលពាសពេញពិភពលោកហើយនឹងបន្តទៅដល់ប្រទេស និងសហគមន៍ដទៃទៀតរហូតបណ្តាលឲ្យមានមនុស្សស្លាប់ជាបន្ត​បន្ទាប់ជារៀងរាល់វិនាទី។

នៅពេលអ្នកឆ្លងជម្ងឺផ្តាសាយធម្មតា វាត្រូវចំណាយពេលប្រហែលពីរថ្ងៃមុនពេលអ្នកចាប់ផ្តើមបង្ហាញរោគសញ្ញា។ ប៉ុន្តែរោគសញ្ញានៃជំងឺឆ្លងវីរុសកូវីដ វិញវាត្រូវចំណាយពេលជាមធ្យមពី ៥ ទៅ ៦ ថ្ងៃ ឬប្រសិនបើអ្នកមានសុខភាពរឹងមាំល្អដែលនោះអាចឈានដល់រយៈ​ ១៤ថ្ងៃដើម្បីបង្ហាញរោគសញ្ញា ដូច្នេះវាងាយស្រួលក្នុងការរាលដាលបានល្អមុនពេលអ្នកសម្គាល់ឃើញថាអ្នកបានធ្លាក់ខ្លួនឈឺ។

ហានិភ័យអាចនឹងកើតឡើងគឺថានៅពេលដែលជម្ងឺឆ្លងមួយនេះចាប់ផ្តើមរីករាលដាលនៅក្នុងសហគមន៍ប្រហែលជា ២០ ភាគរយនៃករណីធ្ងន់ធ្ងរនឹងត្រូវការចូលមន្ទីរពេទ្យបន្ទាន់។ ហើយអ្នកផ្ទុកកូវីដ១៩ ធ្ងន់ធ្ងរ ដែលមិនទទួលការព្យាបាលខាងវេជ្ជសាស្ត្រត្រឹមត្រូវទៀតនោះរឹតតែមានហានិភ័យខ្ពស់ក្នុងការស្លាប់។

ជារួមទោះបីយើងមិនអាចបញ្ឈប់ពីការរាលដាលនៃមេរោគបានទាំងស្រុងក៏ដោយ ប៉ុន្តែយើងអាចចូលរួមគ្នាធ្វើការកាត់បន្ថយវាបានបន្តិចម្តងៗពីការរាលដាលក្នុងរយៈពេលវែង។ ហើយវិធីដែលល្អបំផុតក្នុងការកាត់បន្ថយនោះគឺអនាម័យផ្ទាល់ខ្លួនផ្តើមចេញពីការលាងសម្អាតដៃ ចម្អិនអាហារឲ្យបានឆ្អិនល្អ បរិភោគអាហារណាដែលជួយពង្រឹងប្រព័ន្ធភាពសុំារបស់អ្នកឲ្យកាន់តែរឹងមាំ និងជៀសវាងការចូលរួមក្នុងកម្មវិធីសង្គមផ្សេងៗ នោះវានឹងជួយអ្នកបានមួយផ្នែកក្នុងការការពារពីមេរោគឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។

អត្ថបទទាក់ទង៖ ក្រសួង​ប្រកាសពីការឡើង​កំដៅ នេះពិតជាសំណាងសម្រាប់កម្ពុជា ព្រោះសីតុណ្ហភាពក្តៅអាចជួយទប់ស្កាត់កូវីដ១៩​

ដោយ៖ Anthony
ប្រភពអត្ថបទ៖ vox.com

X
5s