អតីតសណ្ឋាគារ Intercon៖ ក្រសួងនឹងប្រើប្រាស់ជាមន្ទីពេទ្យសម្រាប់ពិនិត្រ ថែទាំ និងព្យាបាលកូវីដ១៩
ក្រសួងសុខាភិបាល បានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ក្រសួងបញ្ជាកផងដែរថា ជំងឺកូវីដ១៩នេះមិនទានមានការឆ្លងជាសហគមន៍នៅប្រទេសកម្ពុជានៅឡើយទេ ដោយករណីទាំងអង់សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។ ដូចនេះ សូមសាធារណៈជនរក្សាចិត្តនឹងនរ កុំមានការភ័យខ្លាច ដោយជឿទុកចិត្តលើរដ្ឋាភិបាល។ ក្រសួងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាអនាម័យ ខ្លួនប្រាណ ចំណីអាហារ និងបរិស្ថានជុំវិញឲ្យបានល្អ។
គួរបញ្ជាក់ផងដែរថាកម្ពុជាទើបនឹងរកឃើញអ្នកផ្ទុកជំងឺកូវីដ ១២ នាក់ថ្មី នៅខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង កំពត និងត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅកម្ពុជាមាន ២៤ ករណីរហូតមកដល់ពេលនេះ។