នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ប្រកាសឲ្យអ្នកធ្វើដំណើរតាមជើងហោះហើរ PG933 មកពិនិត្យរកកូវីដ ១៩​



ប៉ុន្មាននាទីមុននេះ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងបានចេញសេចក្តីប្រកាសមួយ ស្នើឲ្យអ្នកដែលធ្លាប់ធ្វើដំណើរតាមជើងហោះហើរលេខ PG933 មកពីទីក្រុងបាំងកកប្រទេសថៃ កាលពីថ្ងៃទី ០៩ ខែមិនា ឆ្នាំ២០២០ ឲ្យមកធ្វើតេស្តវីរុសកូវីដ ១៩ ខណៈអ្នកធ្វើដំណើរម្នាក់បានចេញលទ្ធផលតេស្តវិជ្ជមាន។ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង បានលើកឡើងដូចខាងក្រោមនេះថា៖ 

“ករណីចាស់ទី៩: អ្នកដំណើរម្នាក់នៅថ្ងៃទី 09-03-2020 លើជើងហោះហើរលេខ PG933 មកពី បាំងកក(BANGKOK) បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។

ប្រសិនបើអ្នកនៅលើជើងហោះហើរតែមួយខាងលើ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទងទៅក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ។

សម្រាប់អ្នកដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG933 អ្នកត្រូវត្រួតពិនិត្យតាមដានសុខភាពរបស់អ្នករយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដែលជើងហោះហើរចុះចតនៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ។

Old case number 9: A passenger on 9 MARCH 2020 flight PG933 from BANGKOK has tested positive for COVID19.

If you were on the same flight and seated in rows 22, 23, 24, 25, or 26 you are asked to contact the Ministry of Health by calling 115 (you will hear Khmer language, please press 3)

For other passengers on flight PG933 you are asked to monitor your health for 14 days from the day the flight landed in Cambodia and contact the Ministry of Health by calling 115 if you develop any symptoms (fever, cough, shortness of breath or runny nose).”

ដោយ៖ យ៉ាយ៉ា

 

X
5s