បន្លែ ផ្លែឈើ និងធញ្ញជាតិ ៩ ប្រភេទជួយពង្រឹងប្រព័ន្ធភាពស៊ាំល្អបំផុតទប់ទល់នឹងកូវីដ ១៩​



ការវិវត្តិន៍នៃវីរុសកូវីដ ១៩ កាន់តែមានសកម្មភាពខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃហើយស្ទើរតែទូទាំងពិភពលោកទៅហើយដែលបានឆ្លងរាតត្បាតនៃវីរុសមួយនេះ។ ការអំពាវនាវពីថ្នាក់ដឹកនាំប្រទេសទនានា រួមទាំងស្ថាប័នធំៗលើពិភពលោកពិសេសអង្គការសុខភាពពិភពលោក WHO ស្តីពីការទប់ស្កាត់នៃការឆ្លងរាលដាលគឺក៏កាន់តែមានច្រើន ពាក់ព័ន្ធនឹងបញ្ហាអនាម័យ ការលាងដៃ ការពិនិត្យតាមដាន និងការដាក់ឲ្យនៅដាច់ដោយឡែកចំពោះអ្នកជំងឺវីរុសកូវីដ ១៩ នេះ។ 

មកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកមានលទ្ធផលតេស្តវិជ្ជមានលើវីរុសកូវីដ ១៩ នេះចំនួន ១២ ករណីហើយ ហើយអ្វីដែលសំខាន់បន្ថែមលើសពីការអនុវត្តក្បួនអនាម័យនោះគឺ ការទទួលទានអាហារដែលជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ ខាងក្រោមនេះជាអាហារ ៨ ប្រភេទជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងការវាយលុកនៃពពួកវីរុសបានយ៉ាងប្រសើរ៖

១) ផ្លែឈើដែលមានជាតិវីតាមីន C

ផ្លែឈើពពួកក្រូច (ក្រូចឆ្នា ក្រូចថ្លុង ក្រូចពោធិសាត់...) ក្រូចវល្លិ (Passion) ត្របែក សុទ្ធសឹងជាបណ្ដុំផ្លែឈើដែលសម្បូរទៅដោយវីតាមីន C។ តាមការស្រាវជ្រាវបង្ហាញថា វីតាមីន C ជួយជម្រុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយឲ្យរឹងមាំល្អ និងជួយការពាររាងកាយពីការចម្លងរោគនានាបាន។ វីតាមីន C នេះក៏ជាអ្នកជួយសម្រួលផ្លូវដង្ហើមពីការតឹងច្រមុះពេលផ្តាសាយ និងជួយបំបាត់អាការៈផ្តាសាយធន់ស្រាលបានមួយកម្រិតដែរ។ លើសពីនេះសារធាតុសរសៃដែលមាននៅក្នុងផ្លែឈើប្រភេទនេះ ជួយគ្រប់គ្រងមេតាបូលីសក្នុងរាងកាយ និងចូលរួមក្នុងការរក្សាទម្ងន់បាន។

ប្រពភរូប៖ Medium.com

២) មើមខ្ទឹមស និងពពួកខ្ទឹមបារាំង

ខ្ទឹមស ត្រូវបានគេចាត់ទុកជាកំពូលអាហារ ឬកំពូលគ្រឿងទេសសម្រាប់អាហារដែលជួយប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងការរលាកហើម ប្រឆាំងមេរោគ និងបាក់តេរីនានា។ ខ្ទឹមស ត្រូវបានគេរកឃើញទៀតថា ជួយការពារពីអាការៈផ្តាសាយ និងជួយឲ្យប្រព័ន្ធភាពស៊ាំមានដំណើរការល្អប្រឆាំងនឹងមេរោគផ្តាសាយនេះ លើសពីនេះការទទួលទានខ្ទឹមសឆៅ ២ដងក្នុមួយសប្ដាហ៍ (ម្តង ២ ទៅ ៣កំពឹង) ជួយការការពារ និងកាត់បន្ថយហានិភ័យពីជំងឺរលាកសួតបាន។ 

ប្រពភរូប៖  Taste of Home

ចំណែករសជាតិហាង ហិរ និងឈួល នៃពពួកខ្ទឹមក្រហម ឬខ្ទឹមបារាំងក៏មាននាទីជាអ្នកជួយប្រឆាំងនឹងការចម្លងមេរោគ ឬវីរុសបានដូចគ្នា។ 

ប្រពភរូប៖  Product Business

៣) ខ្ញី ម្ទេស ឬម្រេច

ខ្ញីត្រូវបានគេចាត់ទុកថាជាគ្រឿងទេសសំខាន់សម្រាប់អាហារ ដែលជនជាតិចិនមិនអាចខ្វះបាន ហើយលើសពីនេះវាក៏ជាឱសថព្យាបាលជំងឺមួយចំនួនបានយ៉ាងមានប្រសិទ្ធិភាពសម្រាប់ជនជាតិចិន និងឥណ្ឌា។ បើនិយាយពីនៅអារ៉ាប់បុរាណកាលពីមុន គេហ៊ានឱ្យតម្លៃខ្ញីមួយគីឡូស្មើនឹងតម្លៃនៃសត្វចៀមមួយទាំងមូល។ គេច្រើនប្រើខ្ញីដើម្បីព្យាបាលជំងឺផ្តាសាយ បំបាត់អាការៈឈឺបំពងក ចុកពោះ ឬឈឺចុកចាប់ពេលមករដូវជាដើម ហើយវាក៏អាចកាត់បន្ថយការឈឺចាប់តាមសន្លាក់បានផងដែរ។ 

ប្រពភរូប៖  Vigon International

ទាំងខ្ញី ម្ទេស និងម្រេច ក៏ជាគ្រឿងទេសដែលមានរសជាតិហិរ វាជួយឲ្យមានកំដៅក្នុងខ្លួន ការពារពីការឆ្លងនៃវីរុសបាន តែអ្វីដែលសំខាន់គឺវាជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយឲ្យមានភាពរឹងមាំ។

៤) ជីអង្កាម

ជីអង្កាមក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយផ្តល់ជូនវីតាមីន A ដល់សារពាង្គកាយឲ្យបានគ្រប់គ្រាន់ ការពារពីការបំផ្លាញរ៉ាឌីកាល់សេរីក្នុងរាងកាយ ជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាជំងឺបេះដូងទឹកនោមផ្អែមនិងជំងឺមហារីកមួយចំនួន។ រសជាតិហិររបស់ជីអង្កាមក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយបានល្អដូចខ្ញី ម្ទេស និងម្រេចដែរ។ 

ប្រពភរូប៖  Getting Image

៥) កន្ទួតព្រៃ

កន្ទួតព្រៃជាកំពូលឱសថដ៏ល្អ ជាប្រភពនៃវីតាមីន C ដែលមានលទ្ធភាពខ្ពស់ក្នុងការជម្រុញភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំ ហើយជាប្រភេទផ្លែឈើឱសថដែលផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់សុខភាព។ តាមការសិក្សាបញ្ជាក់ថា ទទួលទានកន្ទួតព្រៃជួយឲ្យរាងកាយមានលទ្ធភាពក្នុងការស្រូបយកជាតិដែក និងកាល់ស្យូមពីចំណីអាហារដទៃទៀតបានខ្ពស់ ក៏ជួយឲ្យបន្ថែមសុខភាព និងភាពរឹងមាំដល់ស្បែកនិងក្រចកទៀតផង។

ប្រពភរូប៖  Organic Facts

៦) រមៀត

រមៀតត្រូវបានគេរកឃើញថា មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ប្រឆាំងការរលាកហើម និងការពារការឆ្លងពីពពួកបាក់តេរី និងវីរុសបានខ្ពស់។ សម្រាប់អ្នកដែលមានបញ្ហាផ្តាសាយកម្រិតស្រាល ហើយមិនចង់ប្រើប្រាស់ថ្នាំពេទ្យ អាចសាកល្បងរូបមន្តឱសថពីដូនតា ដោយយកម្សៅរមៀតលាយជាមួយទឹកដោះគោក្តៅឧណ្ហៗ វាអាចជួយព្យាបាលអាការៈផ្តាសាយ និងក្អកបានយ៉ាងមានប្រសិទ្ធិភាព។ រមៀត ត្រូវបានគេចាត់ទុកថា ជាអ្នកជួយកំដៅរាងកាយ ឬជួយជម្រុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយ និងជាមេទ័ពប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីកយ៉ាងពូកែ។ 

ប្រពភរូប៖  Pulce Ghana

៧) គ្រាប់អាល់ម៉ុន

គ្រាប់ធញ្ញជាតិ ត្រូវបានគេចាត់ទុកថាមានឥទ្ធិពលខ្លាំងលើការបង្ការការឆ្លងរោគ ដែលការសិក្សាមួយចំនួនបញ្ជាក់ថា ការទទួលទានគ្រាប់អាល់ម៉ុនទាំងសំបក (សំបកស្តើងពណ៌ត្នោត) ជួយឲ្យសារពាង្គកាយមានភាពរឹងមាំ ពង្រឹងសារធាតុគីមីដែលចាំបាច់ក្នុងរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឺងពពួកបាក់តេរី និងវីរុសមួយចំនួនធំ ហើយវាក៏ល្អដូចគ្នាសម្រាប់អ្នកដែលចង់រក្សាទម្ងន់ឲ្យនៅថេរ។

ប្រពភរូប៖  Medical News Today

៨) ទឹកដោះគោជូរ (Yogurt)  

អ្នកគ្រប់គ្នាសុទ្ធតែបានដឹងហើយថា ក្នុងទឹកដោះគោជូរមានផ្ទុកបាក់តេរីល្អសំខាន់ៗជាច្រើនសម្រាប់រាងកាយនោះគឺ ប្រូបាយអូទិក។ វាជួយក្នុងការរំលាយអាហារ ដែលអ្នកស្រាវជ្រាវបានរកឃើញថា ទឹកដោះគោជូរមានអត្ថបរ្យោជន៍ច្រើនបំផុតសម្រាប់មនុស្សចាស់ដែលចង់ធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ ហើយវាក៏ជួយការពារពីការកើតមានជំងឺឆ្លងមួយចំនួនតាមសរសៃឈាមបានផងដែរសម្រាប់មនុស្សចាស់៕

ប្រពភរូប៖  Food Network

 

៩) បន្លែមួយចំនួន

Broccoli ឬខាត់ណាបៃតង ផ្ទី (Spinach) គល់ស្លឹកគ្រៃ និងបន្លែមួយចំនួនទៀតក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំបានប្រសើរដូចគ្នាដែរ។

ដោយ៖ យ៉ាយ៉ា

 

X
5s