ការសិក្សាថ្មី៖ កុមារដែលចំណាយពេលជាមួយធម្មជាតិច្រើន មានការលូតលាស់ផ្នែកបញ្ញា ស្មារតី និងរាងកាយល្អមាំមួន​



តាមរយៈការសិក្សាស្រាវជ្រាវម្តងហើយម្តងទៀត វាត្រូវបានគេរកឃើញថាចំពោះកុមារតូចៗការចំណាយពេលនៅជាមួយធម្មជាតិជាជាងនៅសំងំក្នុងផ្ទុះជួយឲ្យពួកគេមានការរីកលូតលាស់ផ្នែកស្មារតីគួរឲ្យកត់សម្គាល់ ទាំងបង្កើននូវភាពសប្បា​យរីករាយ មិនមា​នភាពតានតឹងអារម្មណ៍ រាងកាយមានសុខភាពល្អនិងមាំមួន ហើយថែមទាំងធ្វើឲ្យសមត្ថភាពខួរក្បាលរបស់ពួកគេមិនងាយនឹងថមថយផងដែរ។

ក្មេងដែលនៅខាងក្រៅនឹងរីករាយជាងក្មេងដែលនៅក្នុងផ្ទះសម្ងំសម្លឹងតែអេក្រង់ទូរស័ព្ទ

ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃពេលវេលានៅក្នុងធម្មជាតិលើចិត្តវិទ្យារបស់កុមារ។ ក្រុមអ្នកស្រាវជ្រាវម៉ិកស៊ិកបានធ្វើការស្ទាបស្ទង់មតិលើកុមារជិត ៣០០ នាក់ដែលមានអាយុពី ៩ ទៅ ១២ ឆ្នាំមកពីទីក្រុងម៉ិកស៊ិក អំពីពេលវេលាដែលពួកគេបានចំណាយពេលខាងក្រៅជាមួយនឹងបរិស្ថានក្រៅពីសកម្មភាពដើម្បីថែរក្សាភពផែនដី គឺវាបានបញ្ញាក់យ៉ាងច្បាស់អំពីកម្រិតនៃសុភមង្គលរបស់ពួកគេ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថានៅក្នុងអារម្មណ៍របស់កុមារគឺមានទំនាក់ទំនងជាមួយធម្មជាតិ និងមានទំនាក់ទំនងវិជ្ជមានសម្រាប់ការអនុវត្តប្រកបដោយចីរភាព និងអាកប្បកិរិយា ហើយវាក៏នាំឲ្យកុមាររាយការណ៍ពីកម្រិតខ្ពស់នៃសុភមង្គលដែលពួកគេបានបញ្ចេញផងដែរ។ នោះដោយសារតែវាជា “ឱសថធម្មជាតិ” ដែលអាចរកបានដោយឯ​កឯង ឬក៏នៅជុំវិញផ្ទះជាដើម។ អ្នកស្រាវជ្រាវជឿជាក់ថាការចំណាយពេលនៅខាងក្រៅដ៏អស្ចារ្យក៏មានអត្ថប្រយោជន៍សម្រាប់កុមារផងដែរ។

លោកស្រី Laura Berrera-Hernández ជាមនុស្សម្នាក់ក្នុងចំណោមអ្នកទាំងនោះបានមានប្រសាសន៍ថា “ ការផ្សារភ្ជាប់ទៅនឹងធម្មជាតិមិនត្រឹមតែជាការកោតសរសើរចំពោះសម្រស់ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដឹងអំពីការទាក់ទងគ្នានិងការពឹងផ្អែករវាងខ្លួនយើងនិងធម្មជាតិផងដែរ”។

ពេលវេលានៅក្នុងធម្មជាតិមិនមែនគ្រាន់តែអំពីការធ្វើលំហាត់ប្រាណសុខភាពផ្លូវចិត្ត និងការជំរុញស្មារតីទទួលខុសត្រូវចំពោះភពផែនដីនោះទេ ទោះបីជាវាមានអត្ថប្រយោជន៍ទាំងអស់ក៏ដោយ។ វាក៏ជាការបង្ហាញដល់កុមារនូវភាពអស្ចារ្យ និងភាពអាស្រ័យគ្នានៃជីវិតនៅលើផែនដីទៀតផង និយាយឲ្យខ្លីការចំណាយពេលតាមធម្មជាតិគឺល្អសម្រាប់វិញ្ញាណរបស់កុមារ៕

ដោយ៖ Anthony

X
5s